CamNews

យល់ដឹង 

លោកយាយដែលមានអាយុច្រើនជាងគេនៅលើលោក ប្រាប់អាថ៍កំបាំងធ្វើឲ្យអាយុវែង មុនពេលទទួលមរណៈភាព

អុីតាលី ៖ ដោយយោងតាមគេហទំព័រ Metro បានឲ្យដឹងថា លោកយាយ​ដែល​មាន​អាយុ​ច្រើន​ជាងគេ​លើ​លោក បាន​ទទួលមរណភាព​នៅ​ក្នុង​ជន្មាយុ​១១៧​ ឆ្នាំ​  ពិតជាពុំគួរឲ្យជឿពិតមែន ។

ប្រភពដដែលបញ្ជាក់ឲ្យដឹងថា លោកយាយមានឈ្មោះថា Emma Morano ដែល​ត្រូវបានគេដឹងថា ជាមនុស្សវ័យចំណាស់ ​កើត​នៅ​ខ្ទង់​ឆ្នាំ​១៨០០ ចុង​ក្រោយ​គាត់​ដែល​នៅ​មានជីវិត​បាន​លាចាក​លោក​នៅ​ក្នុងផ្ទះ​របស់​លោកយាយ​នា​ប្រទេស​អ៊ី​តា​លី​ភាគ​ខាងជើង ។ ជាងនេះទៅទៀត លោកយាយ​ថែមទាំងបង្ហើបប្រាប់មហាជនថា លោកយាយ​ពិសារ​ស៊ុត​ឆៅ​ពីរ​គ្រាប់​ជា​រៀងរាល់ថ្ងៃ​ ទើបធ្វើឲ្យមានអាយុវែងបែបនេះ ។

លោកយាយ Emma Morano ដែល​មាន​ថ្ងៃខែ​ឆ្នាំ​កំណើត​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​១៨៩៩ រស់នៅ​ក្នុង Apartment ដែល​មាន​មួយ​បន្ទប់ ជាមួយនឹង​អ្នក​មើលថែ​ម្នាក់ និង​ក្មួយ​ស្រី​មាន​វ័យ​ចំណាស់​ពីរ​នាក់​ទៀត ​។ លោក​វេជ្ជបណ្ឌិត Bava បានបញ្ជាក់ទៀតថា លោកយាយ​មិន​មាន​ភាព​ឈឺចាប់​អ្វី​ទេ មុន​ពេល​ទទួលមរណភាព ​៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Metro 


Tags: Emma Morano