ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
ទំព័របរទេស អាស៊ីវ័ន កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អាជ្ញាធរមាន
សមត្តកិច្ចចិន បានចុះត្រួតពិនិត្យហាងប៊ូហ្វេមួយកន្លែង ដោយបញ្ជាអោយបុគ្គលិកទាំងអស់
ស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ ជំនួសអោយការស្លៀកពាក់ឈុតប៊ីគីនី ។
គួរបញ្ជាក់ផងដែរថា កាលពីអំឡុងសប្តាហ៍មុន ភោជនីយដ្ឋានប៊ូហ្វេមួយកន្លែង ដែលមានទី
តាំងនៅខេត្ត Hunan ប្រទេសចិន បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងបណ្តាញអ៊ិនធើណេត
ដោយថៅកែ ភោជនីយដ្ឋានមួយនោះ បានសំរេចចិត្ត អោយបុគ្គលិកស្រីទាំងអស់ដែលមាន
សមាជិក ៣០ នាក់ ស្លៀកពាក់ជាឈុតប៊ីគីនី ក្នុងការបំរើសេវាកម្មម្ហូបអាហារអោយអតិថិជន
យ៉ាងណាមិញ បន្ទាប់ពីមានការដឹងឭ ដល់អាជ្ញាធរមានសមត្តកិច្ច មន្រ្តីជំនាញដែលមកពី
ក្រសួងឧស្សាហកម្ម និងសុខាភិបាល ក៏បានចុះត្រួតពិនិត្យ និង តាមដានស៊ើបអង្កេត ដោយ
រកអោយឃើញថា ភោជនីយដា្ឋនប៊ូហ្វេមួយកន្លែងនោះ ពិតជាបានធ្វើដូច្នេះមែន ។ តែក្រោយ
មកក៏មានការអន្តរាគមន៍ ពីសំណាក់មន្ត្រីជំនាញ ដោយបញ្ជា អោយពួកគេ ស្លៀកពាក់ឯក
សណ្ខានចាស់វិញ។
គួររំឭកផងដែរ បើយោងតាមសម្តីថៅកែ ដែលជាម្ចាស់ហាងនោះវិញ បានគូសបញ្ជាក់អោយ
ដឹងថា មូលហេតុដែលគាត់បានបែកគំនិតក្នុងការធ្វើបែបនេះ ក៏ព្រោះតែហាងរបស់គាត់ក្នុង
មួយថ្ងៃមានអតិថិជនមិនដល់ ១០០ នាក់ផង ចាប់តាំងពីថ្ងៃបើកជាលើកដំបូង ថ្ងៃ ១៨ មីនា
មកម្ល៉េះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន