ព័ត៌មានអន្តរជាតិ ៖ ជម្លោះរយៈពេលកន្លះខែ មកដល់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា នេះ ក៏នៅតែមិន ព្រមស្រាក ស្រាន្ត ដែរ រវាង អ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាសាស្ត្រីព ដែលសេចក្តី រាយ ការណ៍ចុង ក្រោយបង្ហាញថា មនុស្ស ស្លាប់សរុប បានកើនឡើងដល់ ៧០១នាក់ និង ជាង ៤.៥០០ នាក់ ផ្សេងទៀត រងរបួស ។ ពីរភាគបីនៃអ្នកស្លាប់ គឺជាជនស៊ីវិលប៉ាឡេស្ទីន ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ នេះទៀតថា មនុស្សជិត ១០ នាក់ បន្ថែមទៀត បានស្លាប់ នៅតំបន់ ប៊ែត ឡាហ៊ីយ៉ា ភាគខាងជើងទីក្រុងហ្គាសា បន្ទាប់ពី ពួកគេរង របួស ជាទម្ងន់ បង្កឡើងដោយការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលនៅតំបន់នោះ កាលពីថ្ងៃពុធ ។ ដោយ ឡែកមនុស្សរងរបួស ក៏បានកើនឡើងរាប់រយនាក់ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ គ្រាប់រ៉ុក្កែត មួយគ្រាប់របស់ក្រុមហាម៉ាស់បាញ់ ចេញពី តំ បន់ ហ្គាសា បានធ្លាក់នៅក្បែរព្រលានយន្តហោះ អន្តរ ជាតិ ប៊ែន ហ្គួរីន ដ៏សំខាន់បំផុត របស់អ៊ីស្រា អែល ដែលប្រការនេះ បាននាំឲ្យអាកាសចរណ៍ អន្តរជាតិនានា ផ្អាកការហោះហើរ ទាំងអស់មកកាន់ ប្រទេស មជ្ឈិមបូព៌ាមួយនេះរយៈពេល ២៤ម៉ោង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល