យល់ដឹង៖ តាមការអោយដឹង ពីក្រុមអ្នកវិទ្យាសាស្រ្ដនៃប្រទេស New Zealand កាលពីពេល
ថ្មីៗ បានអោយដឹងថា ពួកគេបានរកឃើញពពួកបង្គាយក្សពណ៌ស មួយប្រភេទដែលវា ចូល
ចិត្ដរស់ក្នុងទឹកជ្រៅបំផុត។
តាមការអោយដឹង របស់ក្រុមអ្នកវិទ្យាសាស្រ្ដបាន អោយដឹងថា ពពួកសត្វបង្គា (Sprawn)
ប្រភេទនេះ គឺគេបានរកឃើញតាំងពី ៤០ ឆ្នាំមុនមកម្លេះ។ ក្រុមអ្នកវិទ្យាសាស្ដ្របានបន្ដថា
ទោះបីជាយ៉ាងណាក៏ដោយ ក៏បង្គាដែលគេចាប់ដាក់ក្នុងដបនេះ ជាប្រភេទបង្គាយក្សដែរ។
បង្គានេះ វាមានទំហំដល់ទៅ ២៨ សង់ទីម៉ែត្រ និងរស់ក្នុងជម្រៅទឹកសមុទ្រហូតដល់ ៧,០០០
ម៉ែត្រ។
ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ដថា ពពួកសត្វបង្គាទាំងអស់នេះ ភាគច្រើនគឺតែប្រទៈឃើញនូវ
ឯឆ្នេរសមុទ្រ New Zealand នៃប្រទេស New Zealand ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏
អាជ្ងាធរនៃប្រទេស New Zealand បានពង្រឹង ក៏ដូចជាការអំពាវនាវអោយប្រជាពលរដ្ឋទាំង
អស់ ជួយអភិរក្សសត្វសមុទ្រទាំងអស់នេះដែរ៕
ចងចំា៖ ការពារធនធានធម្មជាតិ គឺការពារជីវិតរបស់អ្នក។
ដោយ៖ រក្សា
ប្រភព៖ dailymail