ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញដោយទី
ភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយ
ដឹងថា យុវសិស្សម្នាក់ ក៏កំពុងតែតស៊ូព្យាយាម ជាមួយនឹងឧកាសរស់រានមានជីវិត បន្ទាប់ពី
បានព្យាយាមបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើងខ្លី ក្នុងថ្នាក់រៀន នាវិទ្យាល័យ Ohio សហរដ្ឋ
អាមេរិក។
ប្រភពសារព័ត៌មាន ដដែល បន្ថែមថា យុវសិស្សដែលព្យាយាម ប៉ុនប៉ងធ្វើអត្តឃាតនោះ មក
ទល់នឹងបច្ចុប្បន្ននេះ ក៏កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ នៅក្បែរកន្លែងកើតហេតុ
ស្របពេលដែលស្ថានភាពជម្ងឺរបស់គេ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ(កំពុងតែតស៊ូព្យា
យាម ជាមួយនឹងឧកាសរស់រានមានជីវិត) ។
គួរបញ្ជាក់ផងដែរថា ខណៈពេលដែលកើតមានឡើងនូវករណីខាងលើនេះ ក៏មានសិស្សានុ
សិស្សជាង ២០ នាក់ផ្សេងទៀតផងដែរ បានឃើញ និង ស្ថិតនៅក្នុងស្ថានភាពដ៏គួរអោយ
រន្ធត់មួយនេះ តែពួកគេមិនបានទទួលការគំរាមគំហែង ឬក៏រងរបួសអ្វីនោះទេ។
ដោយឡែក ភ្លាមៗនោះ ក៏មានការជម្លៀសសិស្សានុសិស្ស ចេញពីវិទ្យាល័យពីសំណាក់អា
ណាព្យាបាលរបស់ពួកគេ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ។ ដោយឡែក បើនិយាយ
ពីអត្តសញ្ញាណ ជងរងគ្រោះវិញ មិនបានបញ្ជាក់ អោយដឹងនោះទេ ស្របពេលដែលឪពុក
ម្តាយរបស់គេ ស្នើអោយមានការរក្សាជាសម្ងាត់ ។ ហើយបើនិយាយពីមូលហេតុ ដែលនាំ
អោយគេ មានគំនិតធ្វើរឿងអត្តឃាតមួយនេះ ក៏មិនទាន់បានដឹងជាក់ច្បាស់ នៅឡើយទេ ស្របពេលដែលវាស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ