CamNews

កីឡាអន្តរជាតិ 

Bayern Munich ទិញ​កីឡាករ​ខ្សែ​ការ​ពារ Mats Hummels ពី​ក្លឹប Dortmund

(ក្រុងម៉ូនិច)៖ ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ទិញបានកីឡាករខ្សែការពារមកពីក្លឹប Borussia Dortmund បាន​១​រូប​ហើយ ក្រោម​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ដើម្បី​បន្តលេងនៅកីឡដ្ឋាន Allianz Arena ។

តាមរយៈសារព័ត៌មាន BBC បានផ្សាយថា សម្រាប់តម្លៃខ្លួនមិនត្រូវបានក្លឹបដែលលេងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ប្រាប់​ឲ្យ​ដឹង​​នោះ​ទេ តែ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណថា ប្រហែលជាង ៣០លានផោនក្នុងការនាំមកខ្សែការ​ពារ​អន្តរ​ជាតិ​​អាល្លឺម៉ង់ វ័យ​២៧​ឆ្នាំ​មក​លេងនៅក្នុងក្លឹប Bayern Munich វិញក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Carlo Ancelotti ជំនួសកៅអីលោក Pep Guardiola ។

តាមពិតទៅ Hummels បានព្រមព្រៀងផ្លាស់មកលេងឲ្យ Bayern តាំងពីដើមខែឧសភា ឆ្នាំ២០១៦ គ្រាន់តែមិនទាន់ ប្រកាសជា​ផ្លូវ​ការ ហើយ​១ប្រកួត​ចុង​ក្រោយ​របស់​គេ​ក្នុង​ក្លឹប Dortmund គឺពេលចាញ់ Bayern Munich ក្នុងពានលំដាប់ទី២ German Cup ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រាត្រី​ថ្ងៃសៅរ៍សប្តាហ៍មុនដោយបាល់ប៉េណាល់ទី ៤-៣ ដែលបាន ក្លាយជាកីឡាករទី៣ ក្នុងការចេញពីក្លឹប Dortmund មកលេងឲ្យ Bayern រួមមាន Mario Gotze និង Robert Lewandowski ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង