CamNews

ព័ត៌មានអន្តរជាតិ 

រថយន្តក្រុង ដឹកអ្នកកាន់សីល បើកធ្លាក់ជ្រោះជ្រៅ ជិត ១០០ ម៉ែត្រ ស្លាប់ ហោចណាស់ ៥០ នាក់

ព័ត៌មានអន្តរជាតិ ៖  រថយន្ត     ក្រុង  ធុនធំមួយគ្រឿង ដឹកមនុស្សជិត ៥០នាក់ បានរអិលធ្លាក់ចូលក្នុង ជ្រលង ក្បែរដងផ្លូវ នៅប្រទេស ប្រេស៊ីល កាលពីថ្ងៃទី១៥ ខែ   មីនា ឆ្នាំ២០១៥ បណ្តាលឲ្យអ្នកដំណើរ នៅលើនោះទាំងអស់ បាត់បង់ជីវិត គួរឲ្យសង្វេគ ជាទីបំផុត ។

ទីភ្នាក់ងារព័ត៌មាន  ចិន ស៊ិនហួ ចេញ  ផ្សាយ នៅ   ថ្ងៃ ចន្ទ ទី១៦ ខែមីនា នេះ បន្តទៀតថា គ្រោះ ថ្នាក់ បានកើតឡើងនៅរដ្ឋ សាន់តា កាតារីណា ភាគខាងត្បូងប្រទេសប្រេស៊ីល ដោយ  តំណាក់  កាលដំបូង ប៉ូលិសបានសន្និដ្ឋានថា នេះ  ទំន    ងជា អ្នកបើកបរ បានបញ្ជារថយន្តគេចពី រថយន្តផ្សេងទៀត ដែល បើកបរបញ្ច្រាសទិសគ្នា លើដងផ្លូវ ដែលអមដោយជ្រោះ ភ្នំ ។

គួរបញ្ជាក់ថា       ជ្រលង ជ្រោះ តាមដងផ្លូវដែលរថយន្តធ្លាក់ចូលនោះ គឺមានជម្រៅរហូតដល់ទៅ ជាង ១០០ ម៉ែត្រឯណោះ ទើបវាបណ្តាលឲ្យមនុស្ស  ទាំងអស់   ៥០ នាក់ គ្មាននរណាអាចរស់រាន មានជីវិត ក្រោយគ្រោះថ្នាក់ដ៏អកុសលនោះ៕

ប្រភព ៖ ស៊ីអិនអិន ស៊ិនហួរ និង​ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Brazil