ព័ត៌មានអន្តរជាតិ ៖ គេហទំព័រសកលវិទ្យាល័យចិន បានគាំង ខណៈពេលដែលមានអ្នក
ចូលទស្សនាច្រើនពេក បន្ទាប់ពីរូបថតនិស្សិតស្រីស្រស់ស្អាតម្នាក់ ស្ថិតនៅក្នុងឈុតសម្លៀក
បំពាក់បញ្ចប់ការសិក្សាបង្ហោះចូលទៅក្នុងនោះ នេះបើតាមការអោយដឹង ពីគេហទំព័រសារ
ព័ត៌មានបរទេស អាស៊ីវ័ន ។
ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Shanghaiist អោយដឹង
ថា យុវតី ដែលជានិស្សិតស្រីស្រស់ស្អាតរូបនោះ មានឈ្មោះថា Kang Kang មកពីសកល
វិទ្យាល័យ Renmin University ប្រទេសចិន ត្រូវបានគេទទួលស្គាល់ថា ជានិស្សិតស្រីស្រស់
ស្អាត ប្រចាំសកលវិទ្យាល័យ។
យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន South
China Morning Post អោយដឹងថា ក្រុមមនុស្សមួយចំនួន មានការសង្ស័យថា ការបង្ហោះ
រូបនិស្សិតស្រីស្រស់ស្អាត ចូលទៅក្នុងគេហទំព័រ សកលវិទ្យាល័យនេះ ទំនងជាចង់ទាក់
ទាញមិត្តៗនិស្សិតដទៃទៀត អោយមកសិក្សានៅក្នុងសកលវិទ្យាល័យមួយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន