CamNews

តារា 

នៅទីបំផុត!! មិត្តភាពរបស់នាង Mint និង Kimberly នៅតែមិនអាចដូចដើម!

តារាថៃ ៖​ ភាពស្និទ្ធស្នាលដែលស្រលាញ់គ្នាស្ទើរបាត់មុខមិនបានក្នុងនាមជាមិត្តរបស់តារាស្រី​ ២ ដួងគឺនាង Kimberly និងនាង Mint នៅតែស្ថិតនៅក្នុងការចម្រូងចម្រាសទោះបីជានាង Yaya និងនាង Margie ដែលជា Best friend ខិតខំព្យាយាមឲ្យអ្នកទាំង ២ សម្របសម្រួលគ្នាយ៉ាងក៏ដោយចុះ ប៉ុន្តែគេទាំង ២ នៅតែមិនអាចត្រលប់ជាមិត្តភក្តិនឹងគ្នាដូចដើមបានឡើយ ។

ក្រោយពីផ្ទុះពាក្យមិនល្អកើតឡើងមករវាងនាង Kimberly នាង Mint និង Mark Prin មក មិត្តភាពរបស់តារាស្រីទាំង ២ នេះហាក់ឃ្លាតឆ្ងាយពីគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះទេ នាង Kimberly និងនាង Mint ក៏មិនដែលបង្ហោះរូប ឬ ថតរូបជាមួយគ្នាដូចកាលពីមុនដែរ ទាល់តែមានមនុស្សច្រើនទើបមានវត្តមានរបស់អ្នកទាំង ២ ថតជាមួយគ្នា ។ 

សរុបមកវិញ នៅតែមិនអាចវិលទៅរកអតីតកាល និងភាពស្និទ្ធស្នាលដូចកាលពីមុនបានឡើយ ព្រោះពួកគេគិតថា កែវដែលបែកប្រេះគឺមិនអាចផ្គុំវាឲ្យដូចដើមបានឡើយ ដូច្នេះមានតែសម្តែងការសោកស្តាយចំពោះមិត្តភាពមួយនេះ ទៅកាន់នាង នាង Kimberly និងនាង Mint ៕

-ចុចអាន ៖ ហេតុតែមានប្អូនស្អាតដូចតុក្កតា! តារាល្បីលោក Tono ត្រូវគេយល់ច្រឡំថាសង្សារនឹងគ្នា

-ចុចអាន ៖ ហេតុតែស្អាត! នាង Aom រងរិះការចោតប្រកាន់ថា វះកាត់មុខឡើងដូចកូនកាត់!








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Thaistar


Tags: Kimberly Yaya Margie Mint