ថ្មីៗនេះកីឡាករ បាល់ទាត់ជើងចាស់ របស់ក្រុម Chelsea គឺ John Terry បានទៅដើរផ្សារ ជាមួយ និងភរិយា Toni Terry នៅឯហាង លក់ខោអាវ ក្នុងផ្សារទំនើបមួយ ឈ្មោះថា The Bentall Centre ដែលធ្វើអោយ គាត់លឺពាក្យ មិនពិរោះស្តាប់មួយ ពីមាត់របស់បុគ្គលិក នារីម្នាក់ ។
នៅពេលដែល គាត់ដើរចូលហាងនោះ បុគ្គលិកស្រីម្នាក់ឈ្មោះ Elisha Ram វ័យ ២៣ ឆ្នាំបានចេញ ទៅស្វាគមន៍ Terry និងភរិយា បន្ទាប់មកក៏ ទៅជជែកលេង ជាមួយនិង មិត្តរួមការងារ ក៏ដូចជាមាន ការនិយាយដើម Terry ផងដែរ ។ ក្នុងពេលនោះ Elisha Ram បាននិយាយដើម Terry ហើយហៅ Terry ថាជាសត្វជ្រូក ដែលបានធ្វើអោយ Toni Terry លឺពាក្យនេះ ហើយក៏បានផ្ទុះ រឿងឈ្លោះ ប្រកែកគ្នា ។ Elisha Ram បានសុំទោសទៅ Terry ភ្លាមៗផងដែរតែ Terry មិនសុខចិត្តឡើយ ទាម ទារជួបជាមួយ និងអ្នកចាត់ការនាង ហើយក៏បានធ្វើអោយ Elisha Ram ផ្អាកពីការងារ មួយរយៈ សិន ។
Elisha Ram បុគ្គលិកស្រី ដែលហៅ Terry ថាជ្រូក
បើតាមប្រភព ព័តមានពី មិត្តភក្តិ របស់នាងបាន អោយដឹងថា Elisha Ram ហៅ Terry ថាសត្វជ្រូកព្រោះតែនាង បានអានព័ត៌មាន អំពីរឿងអាស្រូវស្នេហា របស់ Terry ដែលបានកើតឡើង ក្នុងឆ្នាំ ២០១០ ជាមួយនិងនាង Vanessa Perronce ដូចនេះហើយ ការហៅបែបនេះ ក៏ធ្វើអោយនាង បាត់ បង់ការងារ ដូចនេះឯង ៕
Terry និងភរិយា Toni