គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ខ្សែអាថ៍វីដេអូខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ទិដ្ឋភាពរួមស្តី អំពីគ្រោះថ្នាក់ចរាចរណ៍ របស់ស្រ្តីម្នាក់ ក្នុងនោះ រថយន្តបើកបោលចូលទន្លេទាំងកម្រោលបន្ទាប់ពីស្រ្តីជា អ្នកបើករថយន្តបាត់បង់ម្ចាស់ការណ៍ ។
រថយន្តម៉ាក Volkswagen បើកបរដោយស្រ្តី ជាអ្នកបង្កហេតុខាងលើនេះ ដើមឡើយ គេឃើញងាករេទៅ ខាងឆ្វេង ដោយបោលបុក កម្ទេចបង្គោលអគ្គីសនី និងធ្លាក់ចូលក្នុងទឹកទន្លេ ជម្រៅ ៣ ទៅ ៤ ម៉ែត្រ តែ ម្តង ។ ភ្លាមៗនោះ សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រញ៉ាប់ចុះទៅដល់ កន្លែង កើតហេតុ ក្រោយគ្រោះថ្នាក់មួយនេះ បានកើតឡើងតាមបណ្តោយផ្លូវមមាញឹក ដោយចរាចរណ៍ នៅក្នុងក្រុង Xian- gshan ភាគខាងកើតប្រទេសចិន ។
អ្នកបើកបរ មិនអាចរត់គេចខ្លួនចេញពីរថយន្ត នាវិនាទី រថយន្តកំពុងលិចបាននោះទេ ពីព្រោះថា ជញ្ជាំង អបទន្លេនោះ មានកំពស់ខ្ពស់ជាខ្លាំង ដូច្នេះ បុរសម្នាក់ ក៏សម្រេចចិត្ត យកអាវក្រៅ មួរ ធ្វើជាខ្សែពួរ ដើម្បី អូសទាញស្រ្តី ជាអ្នកបើករថយន្តមកខាងលើ ។
ជាលទ្ធផល ខណៈមានកិច្ចសហប្រតិបត្តិការជាក្រុម ដោយចុះជួយគ្នានោះ ស្រ្តី ជាអ្នកបង្កហេតុ ក៏ដូចជា ជាជនរងគ្រោះ ត្រូវបានជួយសង្គ្រោះ ត្រលប់មកដីគោកវិញ រយៈពេល ២០ នាទី ក្រោយគ្រោះថ្នាក់ ជ្រាប កាន់តែច្បាស់តាមដានទស្សនាឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ញូវស្កាយ