ស្បែកជើង គឺជារបស់មួយ ដែលកីឡាករបាល់ទាត់ មិនអាចខ្វះបាន ក្នុងពេលចូលលេងបាល់
ម្តងៗ ។ ស្បែកជើងមិនត្រឹមតែ ការពារប្រអប់ជើង ក្នុងពេលលេងនោះទេ តែវាក៏ជួយក្នុងសន្ទុះ
នៃការលេង របស់កីឡាករផងដែរ ។ ក្រុមហ៊ុនផលិតស្បែកជើងកីឡា ល្បីៗតែងតែជួលអោយ
កីឡាករបាល់ទាត់ល្បីៗជាច្រើន ពាក់ស្បែងជើងរបស់គេ ដើម្បីផ្សាយពាណិជ្ជកម្ម ហើយក៏ដើម្បី
អោយកីឡាករនោះ បានប្រើសាកល្បងស្បែកជើងនោះផងដែរ ។ ខាងក្រោមនេះ ជាបណ្តាម៉ូត
ស្បែកជើងល្បីៗ ដែលកីឡាករល្បីៗរបស់ English Premier League នឹងពាក់ក្នុងរដូវកាលនេះ ៖
-Adidas Adizero F50 ៖ ជាស្បែកជើងដែលជួយអោយកីឡាករ Robin Van Persie ឈ្នះបាន
ស្បែកជើងមាស ជាកីឡាករស៊ុតច្រើនជាងគេ កាលពីរដូវកាលមុន ។ រដូវកាលនេះ Van Persie
នឹងត្រូវប្រជែងជាមួយនិង កីឡាករដែលពាក់ F50 ផ្សេងទៀតគឺ Gareth Bale (Tottenham) និង
Luis Suarez (Liverpool) ។ តំលៃ ១៦០ ផោន
-Nke Hypervenom ៖ ជាស្បែកជើងដែលរចនាយ៉ាងពិសេសពី អ៊ីតាលី ដែលកីឡាករនឹងពាក់
វាមានដូចជា Wayne Rooney, Danny Welbeck, Alex Oxlade-Chamberlain ។ តំលៃ ១៦០ ផោន
-PUMA evoSPEED 1.2 ៖ ជាស្បែកជើងដែលរចនាឡើងពិសេស សំរាប់ក្នុងការបន្ថែមល្បឿនរត់
ដែលកីឡាករដូចជា Sergio Aguero, Olivier Giroud, Adam Lallana នឹងពាក់វា ។តំលៃ១៤០ ផោន
-UMBRO Speciali ៖ ជាស្បែកជើងដែលផ្តោតសំខាន់ទៅលើ ការពារបាតជើងនៃផ្ទៃកណ្តាល ។
កីឡាករដែលនឹងពាក់វាមានដូចជា Andy Carroll និង Joe Hart ។ តំលៃ ៩០ ផោន
-WARRIOR Gambler ៖ ជាស្បែកជើងដែលផ្តោតសំខាន់ ទៅលើជំហររបស់អ្នកពាក់វា ។
កីឡាករដែលពាក់វាមានដូចជា Marouane Fellaini និង Tom Ince ។ តំលៃ ១១០ ផោន
-UNDER ARMOUR Blur ៖ ជាស្បែកជើង ដែលជំនួយក្នុងលំនឹងនៃការរត់ ដែលកីឡាករនឹង
ពាក់វាគឺ Benoit Assou-Ekotto តំលៃ ១៥០ ផោន ៕
ដោយ ៖ កុសល
ប្រភព ៖ dailymail