អ្នកផលិតការ៉ែម Ben & Jerry's បានអះអាងថា ថាស DVD សិច ដែលមានឈ្មោះដូចទៅនឹង
យីហោការ៉ែម នឹងធ្វើអោយប៉ះពាល់ដល់ភាពល្បីល្បាញរបស់ក្រុមហ៊ុនខ្លួន។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតការ៉ែម ម៉ាក់ Ben & Jerry’s បានដាក់ពាក្យទៅកាន់តុលា
ការ Manhattan អាមេរិក ដើម្បីប្ដឹងក្រុមហ៊ុនផលិតភាពយន្ដសិច ដោយបានចោទប្រកាន់ថា
ភាពយន្ដសិចនឹងធ្វើអោយប៉ះពាល់ដល់ភាពល្បីល្បាញរបស់ក្រុមហ៊ុនផលិតការ៉ែម។
ក្រុមហ៊ុន Vermont ដែលកំពុងផលិតការ៉ែម Ben & Jerry’s បានប្រកាសថា DVD សិច “Ben
& Jerry's” នឹងធ្វើអោយបាត់បង់តម្លៃរបស់ការ៉ែម Ben & Jerry's របស់ខ្លួន។ ក្រុមហ៊ុននេះ បាន
និយាយថា DVD សិច “Ben & Jerry's” បានយកតាមគំរូស្ទើរតែទាំងស្រុងរបស់ខ្លួន ក្នុងនោះ
មានដូចជា សំបកប្រអបការ៉ែម រូបភាពសត្វគោឈរនៅកណ្ដាលវាលស្មៅជាដើម។
គេបានដឹងថា ក្នុងរយៈពេល ៣៥ឆ្នាំមកនេះ ក្រុមហ៊ុន Vermont បានបង្កើតឈ្មោះល្បីសម្រាប់
យីហោ Ben & Jerry’s ដោយមានផលិតផលដូចជា ការ៉ែម និងទឹកដោះគោជូកក។ ជាងនេះទៅ
ទៀត ផលិតផលរបស់ក្រុមហ៊ុនក៏មានវត្តមាននៅក្នុងហាងទំនិញចំនួនជាង ៣០០ នៅអាមេរិក
និង១៥០ នៅបណ្ដាប្រទេសផ្សេងៗផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14