គួរយល់ដឹង ៖ សិង្ហបុរីជាប្រទេសតូចមួយ ដែលស្ថិតនៅលើទឹកដីអាស៊ីអាគ្នេយ៍ ស្របពេល
ដែលសេដ្ឋកិច្ចប្រទេសនេះ មានការរីកចំរើនគួរអោយកត់សំគាល់ ខណៈពេលដែលអត្រានៃអ្នក
គ្មានការងារធ្វើត្រូវបានរកអោយឃើញថា មានអត្រាទាបជាងគេបំផុតលើលោក ហើយបើនិយា
យពីចំណូលប្រចាំឆ្នាំសរុប របស់បុគ្គលម្នាក់ៗ (GDP per Capita) ក៏ត្រូវបានរកអោយឃើញថា
មានអត្រាខ្ពស់ជាងគេផងដែរ។ តែបើទោះជាសឹង្ហបុរី ជាប្រទេសមួយដែលមានការរីកចំរើនខាង
សេដ្ខកិច្ចនោះក្តី បែរជាត្រូវបានធ្លាក់ដល់បាតតារាងឯណោះទៅវិញ ក្នុងនាមជាប្រទេសដែល
ពលរដ្ឋមានអារម្មណ៍មនោសញ្ចេតនា តិចជាងគេបំផុតលើលោក នេះបើយោងតាមសេចក្តីរាយ
ការណ៍របស់ទំព័រសារព័ត៌មាន businessinsider ដែលបានដកស្រង់ចេញពីការសិក្សាស្រាវជ្រាវ
New Gallup ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានការសិក្សាស្រាវជ្រាវមួយទាក់ទិនទៅនឹងអារម្មណ៍
មនោសញ្ចេតនា ទៅលើប្រទេសច្រើនជាង ១៥០ នៅលើពិភពលោក ពីសំណាក់ Gallup។ ការ
ស្រាវជ្រាវខាងលើ បានបង្ហាញអោយឃើញថា សឹង្ហបុរីជាប្រទេសដែលមានមនោសញ្ចេតនា តិច
ជាងគេបំផុតលើលោក ហើយចំណាត់ថ្នាក់ប្រទេសដែលមានអារម្មណ៍មនោសញ្ចេតនាច្រើនជាង
គេបំផុតលើលោកនោះ បានទៅលើប្រទេសភីលីពីន។
គួររំឭកផងដែរថា បើយើងងាកក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញនេះ មិនត្រូវបានជាប់ជា
ចំណាត់ថ្នាក់ កំពូលឬក៏ទាបជាងគេនោះទេ តែអាចនិយាយបានថា ស្ថិតនៅក្នុងកំរិតមធ្យម នេះ
បើយោងតាមរបាយការណ៍រូបភាពដែលមាននៅខាងក្រោម៕
ដោយ ៖ ពិសី
ប្រភព ៖ businessinsider