CamNews

យល់ដឹង 

វីធីកំពូល ៥យ៉ាង ព្យាបាលបណ្តុះសក់ជ្រុះ ឱ្យដុះ លូតលាស់ឡើងវិញ បានឆាប់រហ័ស

ការបាត់បង់សក់ ឬ សក់ជ្រុះ គឺជាបញ្ហាទូទៅ របស់មនុស្សសព្វថ្ងៃ មូលហេតុមួយចំនួន ដែល
បណ្តាឱ្យ  
សក់ជ្រុះគឺបណ្តាមកពី ភាពតានតឹង ផ្នែករាងកាយ ឬ មានអារម្មណ៍ស្មុគស្មាញពេក
ដែលធ្វើឱ្យ
អ័រម៉ូនកោសិកាស្បែកក្បាល  ក្នុងរាងកាយ  រត់មិនស្មើគ្នា កង្វះអាហារូបត្ថម្ភ និងការ
ប្រើ
ផលិតផលថែទាំសក់ខុស ដូចជា សាប៊ូកក់សក់ ជាដើម និង មួយវិញទៀត បណ្តាមកតំណ
ពូជ

ខាងក្រោមនេះ គឺជាវិធីកំពូល៥យ៉ាង ជួយបណ្តុះសក់ ឱ្យដុះលូតលាស់បានក្រាស់ ឆាប់រហ័ស
ដោយ ធម្មជាតិ។

គ្រឿងផ្សំ៖
-
ស្រា Hennessy ១ស្លាបព្រាបាយ
-ខ្លឹមបារាំង ១ (តូចល្មម)
-ទឹកក្រូចឆ្មារ ១ព្រាកាហ្វេ
-ទឹកឃ្មុំមួយស្លាបព្រាបាយ

វិធីធ្វើ៖ យកខ្លឹមបារំាង បកសំបក រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុកឬកិនខ្លឹមបារាំងឱ្យម៉ដ្ឋ
លាបជាមួយ Hennessy ១ស្លាបព្រាបាយទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាកា
ហ្វេ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ  រួចហើយត្រូវយកថង់ផ្លាស់
ស្ទីក ក្របពីលើក្បាល ទុករយៈពេល ២០ ទៅ ២៥នាទី កក់សក់  លាងសំអាតនឹងសាប៊ូចេញ
ជាការស្រេច។

ដូង៖ គឺជារុក្ឋជាតិម្យ៉ាង  សម្បូរដោយសារធាតុចិញ្ចឹមជាច្រើន  ដែលមានតួនាទីក្នុងការជួយ
បណ្តុះ និង  ការពារសក់ជ្រុះ បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងដូងមានផ្ទុកទៅដោយប្រូតេ
អ៊ីន សារធាតុរ៉ែ ប៉ូតាស្យូម និងជាតិដែក។ ប្រើប្រាស់ឱ្យបានទៀងទាត់  អាចជួយកាត់បន្ថយ
សក់ខូចបែកចុង ធ្វើឱ្យសរសៃសក់រឹងមាំ ពីគល់សក់រហូតដល់ចុងសក់ ដោយយកប្រេងដូង
មកម៉ាស្សាថ្មមៗ នៅលើស្បែកក្បាល ឱ្យសព្វ បន្ទាប់មកលាងសំអាតទឹកចេញ។

ផ្លែប័រ៖ គឺជាប្រភេទផ្លែឈើដ៏មានឱជារសឈ្ងុយឆ្ងាញ់  ហើយវាក៏ជាឱសថម្យ៉ាង ដែលអាច
យកមកប្រើប្រាស់សំរាប់ព្យាបាលសក់ជ្រុះបានយ៉ាងល្អផងដែរ។ វិធីព្យបាលសូមយកផ្លែប័រ
កិនឱ្យម៉ដ្ឋលាយជាមួយផ្លែចេក បន្ទាប់មកយកវាមកម៉ាស្សាលើស្បែកក្បាលរបស់អ្នក ថ្មមៗ
ឱ្យសព្វទុករយៈពេល ៣០នាទី រួចលាងសំអាតស្បែកក្បាល និងសក់របស់អ្នក ចេញជាមួយ
នឹងសាប៊ូកក់សក់។ ធ្វើបែបនេះ នឹងធ្វើឱ្យសារធាតុចិញ្ចឹម និង  វីតាមីនដែលមានក្នុងផ្លែឈើ
នឹងជ្រាបចូលទៅក្នុង ស្បែកក្បាល  ធ្វើឱ្យស្បែកក្បាលរបស់អ្នកស្ងួត   មានសុខភាពល្អ និង
ជួយបណ្តុះសក់ឱ្យក្រាស់។

ស៊ុតមាន់៖ ស៊ុតមាន់គឺជាប្រភេទអាហារ  សម្បូរដោយាសារធាតុប្រូតេអ៊ីន  ដែលមានសារៈ
សំខាន់បំផុតចំពោះការព្យាបាលសក់ស្ងួត និងសក់ជ្រុះ គ្មានសំណើម។ ដំបូងយកស៊ុតមួយ
ឬ ពីរគ្រាប់ទៅតាមប្រភេទសក់ វែង ឬខ្លី បន្ទាប់មក វាយបំបែកវា  កូរចូលគ្នាឱ្យសព្វ រួចយក
មកលាបលើសក់ និង ស្បែកក្បាល ដោយប្រើក្រយៅម្រាមដៃ ម៉ាស្សា ថ្នមៗ តិចៗ  ឱ្យសព្វ
ក្បាលរបស់អ្នក ទុករយៈពេល ៥នាទី ទៅ ១០នាទី  រួចលាងសំអាត   ដោយទឹកក្តៅឧណៗ
ជាមួយនឹងសាប៊ូ។ ធ្វើបែបនេះ ឱ្យបាន បី ទៅបួនដង   ក្នុងមួយសប្តាហ៍   អ្នកទទួលបាននូវ
សក់ក្រាស់ ទន់និង មានសំណើម។

ទឹកក្រូច៖ ទឹកក្រូច ជាប្រភេទផ្លែធម្មជាតិ  ដែលមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង​វីតា
មីន ជាច្រើន មានមុខងារ  កម្ចាត់ស្បែកក្បាលមានអង្គែ   ស្បែកក្បាលមានជាតិខ្លាញ់ច្រើន
និងជួយបណ្តុះសក់របស់អ្នក  ឱ្យដុះក្រាស់  មានទម្ងន់ និង សំណើម។ វិធីព្យាបាល៖  យក
ផ្លែក្រូចមួយ   ចិតសំបកឱ្យអស់  រួចយកសាច់ផ្លែក្រូចកិនឱ្យចូលគ្នាឱ្យម៉ដ្ឋ  បន្ទាប់មក យក
មកលាបលើសក់ និង ស្បែកក្បាល  របស់អ្នក  ទុករយៈពេល ១០   ទៅ ១៥នាទី  រួចលាង
សំអាតទឹកចេញជាការស្រេច។ ធ្វើបែបនេះ  ឱ្យបានមួយដង មួយសប្តាហ៍ នឹងជួយឱ្យសក់
ដុះលូតលាស់ក្រាស់បានឆាប់រហ័ស។ (សូមបញ្ជាក់ថា៖ មិនមែនក្រូចឆ្មារទេ)

វិធីមួយទៀតយកទឹកក្រូចនិងសាច់ផ្លែប៉មកិនឱ្យម៉ដ្ឋលាយបញ្ចូលគ្នា ៥០% + ៥០% បន្ទាប់
មក លាបលើសក់ និង ស្បែកក្បាល ម៉ាស្សាថ្នមៗ ឱ្យសព្វ ទុករយៈពេល ៣០នាទី រួចលាង
សំអាត   ជាមួយនឹងទឹកធម្មតាចេញ។ ធ្វើបែបនេះ ឱ្យបាន មួយដង  មួយសប្តាហ៍នឹងធ្វើឱ្យ
សក់របស់អ្នក ដុះលូតលាស់វែង ក្រាស់ និង មានសុខភាពសក់ល្អ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: knowledge how-to-get-thicker-hair-naturally