ព័ត៌មានអន្តរជាតិ ៖ Eddie Justice បានផ្ញើដ៏គួរឲ្យរន្ធត់ចិត្ត ទៅកាន់ម្តាយរបស់ខ្លួន ខណៈលោក កំពុងតែសម្ងំលាក់ខ្លួន នៅក្នុងបន្ទប់ទឹក ស្របពេលដែលខ្មាន់កាំភ្លើង បានសម្រុក និងវាយលុក ក្លឹប រាត្រី "មនុស្សស្រឡាញ់ភេទដូចគ្នា" "ភេទទី៣ " ក្លឹប Pulse រដ្ឋ Orlando សហរដ្ឋអាមេរិក ។ ក្រោយ វេលាទាបភ្លឺ បន្ទាប់ពីកើតហេតុ ស្រ្តីជាម្តាយដែលមានឈ្មោះថា លោកស្រី Mina Justice បានព្យា យាមតាមស្វែងរកកូនប្រុសដែលបានផ្ញើសារ តែឃើញឈ្មោះរបស់គេ នៅក្នុងបញ្ជីឈ្មោះ រាយនាម ថាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្លាប់បាត់ទៅហើយ ។
វេលាម៉ោង ២ ទាបភ្លឺឈានចូលថ្ងៃអាទិត្យ ស្រ្តីជាម្តាយ Mina Justice ភ្ញាក់ពីដំណេកជាមួយនឹងភាព ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលទទួលបានសារកូនប្រុស បញ្ជាក់ឲ្យដឹងថា ក្លឹបស្ថិតនៅក្រោមការ វាយប្រហារ "Mommy I love you" "In club they shooting" ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា កូនប្រុសវ័យ៣០ឆ្នាំរូបនេះ គឺជាចំណាប់ខ្មាំងម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងជាច្រើននាក់ផ្សេងទៀត ដែលត្រូវឧក្រិដ្ឋជនចាប់ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ។
"He's a terror," ឬ គាត់ពិតជាភារករ គឺជាសារចុងក្រោយបង្អស់ដែលកូនប្រុសរូបនេះ ឆ្លើយតបទៅ កាន់ស្រ្តីជាម្តាយ មុននឹងស្លាប់បាត់បង់ជីវិត ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ៥០នាក់ ត្រូវបានបាញ់សម្លាប់ ខណៈ ៥៣ នាក់ផ្សេង ទៀតរងរបួសធ្ងន់ និងស្រាល ខណៈការវាយប្រហារលើកនេះ ត្រូវបានគេមើលឃើញថា ជាការ វាយប្រហារអាក្រក់បំផុតក្នុងទំព័រប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ៕
- អាន ៖ Update: ទៅមើល វីដេអូផ្សាយផ្ទាល់ (Live) ទីតាំង បាញ់សម្លាប់មនុស្ស ៥០ នាក់នៅក្លឹបភេទទី៣
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី