CamNews

កីឡាអន្តរជាតិ 

Man Utd ជិត​ទិញ​បាន​កីឡាករ​ខ្សែ​ប្រយុទ្ធ Ibrahimovic មែន​ទែន​ហើយ

(មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United ប្រកៀកនឹងការទិញបានកីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic ជាផ្លូវការហើយ ទោះ​ក្លឹប​កំពុង​បើក​កិច្ច​ចរចា​ជា​មួយលោក Jose Mourinho ក្នុងការបន្តដឹកនាំក្លឹប ជំនួសកៅអីលោក Louis van Gaal ក៏ដោយ ។

តាមរយៈសារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធជនជាតិស៊ុយអែត Zlatan អាចក្លាយជាកីឡាករទី១ ក្នុង​យុគ​សម័យ​ដឹក​នាំ​ដំបូង​របស់​គ្រូ​បង្វឹក Jose Mourinho បន្ទាប់ពីកីឡាករកម្ពស់ ១.៩៥ម៉ែត្រខាងលើនេះ ទើបសម្រេចចាកចេញពីក្លឹប Paris Saint-Germain របស់​ប្រទេស​បារាំង​ក្នុង​រដូវ​កាល​នេះ ជា​មួយ​នឹង​ការ​ចំណាយ​ពេល​៣ឆ្នាំនៅទីនេះ ។

អ្វីដែលកាន់តែជឿជាក់ខ្លាំងឡើងបន្ថែមទៀតនោះ គឺកីឡាករវ័យ៣៤ឆ្នាំ Zlatan ក៏មានចំណាប់អារម្មណ៍ធ្វើការជាមួយគ្រូជនជាតិព័រទុយហ្គាល់ វ័យ​៥៣​ឆ្នាំ​ផង​ដែរ ជា​មួយ​នឹង Manchester United ហ៊ានឲ្យតម្លៃខ្លួនខ្ពស់ផងដែរនោះ ក្រោម កញ្ចប់ថវិការហូតដល់ទៅ ៥០០លានផោន សម្រាប់​លោក Mourinho ចំណាយទិញកីឡាករក្នុងឆ្នាំនេះ ៕

កីឡាករ Zlatan Ibrahimovic

លោក Jose Mourinho

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man Utd