ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា គូសបញ្ជាក់ជាមួយនឹង ការថ្លែងសុន្ទរកថា លម្អិតពីបេសកម្មយោធា អាមេរិក ប្រឆាំងទៅនឹង ឈ្លើងសង្គ្រាម នៃក្រុមរដ្ឋអ៊ី ស្លាមជ្រុលនិយម ISIS នាដើមសប្តាហ៍ ថ្ងៃច័ន្ទ នេះអោយដឹងថា ធម្មជាតិ ពេលវេលា រយៈពេលវែង សារៈសំខាន់នៃកងកម្លាំងយោធា ក៏ដូចជា រដ្ឋាភិបាល ស្ថេរភាព គឺជាកូនសោរគន្លឹះ ឈានទៅដល់ ការបញ្ឈប់នៃការកើនឡើង ក្រុមភារវកម្ម ។
ប្រធានាធិបតី US លោក អូបាម៉ា អោយដឹងថា មានការវាយប្រហារ តាមអាកាសច្រើនជាង៥០០០ លើកប្រឆាំងទៅនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរ៊ី និង អាហ្វ្រិកខាងជើង ជាការគូសបញ្ជាក់ ក្តែងៗ ពីមន្ទីរបញ្ជកោណសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា អោយដឹងថា បញ្ហា ប្រឈមខ្លាំង មួយនេះ មិនឆាប់ពេកនោះទេ ពោលត្រូវការពេលវេលាយូរក្នុងការដោះស្រាយ កម្ទេច ឬសគល់ IS ព្រោះថា IS ឬ (ISIS) មានភាពប៉ិនប្រសប់ខ្លាំង និង បត់បែនខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ លោក អូបាម៉ា បន្តអោយដឹងថា ការវាយប្រហារ ចម្រុះតាមអាកាសប្រឆាំង IS នៅតែបន្តមាន និងកំពុងបន្តមាន ខណៈ បេះដូង ISIS អាចរស់ ទៅបាន ក៏ដោយសារតែ ធនធាន មនុស្ស និងធនធាន ហរិញ្ញវត្ថុ ខណៈ លោក ក៏កំពុងតែជម្រុញដល់ សភា អាមេរិក ពោល ទទូច អោយ លោក Adam Szubin ពីនាយកដ្ឋាន រតនសម្បត្តិ ស្ថិតនៅក្រោម ភ្នាក់ងារស៊ើបអង្កេត ហរិ ញ្ញវត្ថុ និង ភារកម្ម ពិសេស សហអាមេរិក យល់ព្រមទៅលើការផ្តល់លទ្ធភាព ដល់យោធា អាមេរិក ឈានទៅដល់ បញ្ឈប់លំហូរ ប្រាក់ចំនូល ចូលដល់ដៃ ISIS ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន