ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ លោក Hashmat Stanikzai ជាមន្រ្តីផ្លូវការ នាំពាក្យអោយ ស្នងការប៉ូលីស ទំព័រសារព័ត៌មាន ស៊ីអិនអិន បញ្ជាក់អោយដឹងថា គ្រាប់រ៉ុកកែត ៣ គ្រាប់ត្រូវបានក្រុម ជនអន្ធពាល វាយប្រហារ ពីទីតាំងមិនស្គាល់ ទៅលើ មូលដ្ឋានទ័ព នៅ ក្នុងអាកាសយានដ្ឋាន នាទី ក្រុង កាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា សំណង់អាគារមួយ ចំនួន ដែលមានទីតាំង ស្ថិតនៅក្នុងបរិវេណ អាកាសយានដ្ឋាន ក្រោយពីទទួលរង នូវការវាយប្រហារ ដោយ គ្រាប់រ៉ុកកែតខាងលើ បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។
គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ អំឡុង ខែ មិថុនា ក្រុម សកម្មប្រយុទ្ធ តាលីបង់ បានធ្វើការវាយប្រ ហារទៅលើ អាកាសយានដ្ឋានខាងលើ គោល បំណងធំ ធ្វើការវាយប្រហារ ទៅលើសហរដ្ឋអាមេរិក ខណៈបានប្រើប្រាស់ ផ្នែកមួយចំនួន នៃអាកាសយានដ្ឋាន ធ្វើជាមូលដ្ឋានទ័ព ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន