ព័ត៌មានអន្តរជាតិ ៖ អនុប្រធាន ក្រុមឧទ្ទាម រដ្ឋ អ៊ីស្លាម ជ្រុលនិយម ISIS លោក Fadhil Ahmad al-Hayali ត្រូវបានសម្លាប់ដោយការវាយប្រហារយោធា តាម អាកាស ពីសំណាក់សហរដ្ឋអាមេរិក ទៅលើភាគខាងជើង ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមការលើកឡើង ពីសេតវិមាន ។
Hayali ដែលត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀត Hajji Mutazzនោះអាមេរិកធ្វើសេចក្តីរាយការណ៍ អោយដឹងថា លោកគឺជាមេបញ្ជាការ កំពូលទី ២ ពីក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ។ អាមេរិក លើកឡើងក្តែងអោយដឹងថា ឧក្រិដ្ឋជនអទិភាពរូបនេះត្រូវបានសម្លាប់នៅក្នុងរថយន្តរបស់លោក នាទីក្រុង Mosul អំឡុងថ្ងៃអង្គារ កន្លងទៅនេះ ខណៈ វត្តមាននៃការស្លាប់ បាត់បង់ជីវិត មេដឹកនាំ រូបនេះ អាចនឹងមាន ផល ប៉ះ ពាល់ដល់ ប្រតិបត្តិការ ពួក ISIS ។ គួររំឮកថា រយៈពេលប៉ុន្មានខែ ចុងក្រោយនេះ បណ្តា មេដឹកនាំ មួយចំនួន ពីក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ត្រូវបានសម្លាប់ជាបន្ត បន្ទាប់ដោយការវាយប្រហារ ដឹកមុខ ដោយ សហរដ្ឋអាមេរិក ទៅលើទីតាំង ប្រទេសអ៊ីរ៉ាក់ ក៏ដូច ជាប្រទេសស៊ីរី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី