ស្ទើរតែមិនគួរអោយជឿ ៖ ថ្ងៃមួយ វេលាល្ងាច នាដើមខែធ្នូនេះផ្ទាល់តែម្តង នៅឯប្រទេសចិនឯណោះ វិញពោលនៅក្នុងខេត្ត Hubeiមានករណីផ្ទុះបង្គន់នៅក្នុងបន្ទប់ខារ៉ាអូខេក្នុងស្រុកមួយកន្លែងបន្ទាប់ពី ស្រ្តីម្នាក់ គ្រាន់តែដាក់គូថអង្គុយភ្លាម វាស្រាប់តែផ្ទុះឡើង គួរអោយរន្ធត់ បំផុត ។
លទ្ធផលក្រោយហេតុការណ៍ផ្ទុះបង្គន់គួរអោយរន្ធត់លើកនេះ បានបណ្តាលអោយអវយវៈភេទស្រ្តីរង គ្រោះជាខ្លាំង ពោល ដាច់រយៈដល់ទៅ ៧ ស.ម ឯណោះ នាំអោយហូរឈាមច្រើនសន្ធឹក ភ្លាមៗមន្រ្តី ពាក់ព័ន្ធមានសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលមានទីតាំងនៅ ជិតបំផុតកន្លែងកើតហេតុ ដោយជនរងគ្រោះ ត្រូវធ្វើការវះកាត់ ដល់ទៅ ៣ ម៉ោងឯណោះ ។ ក្រោយ ការវះកាត់ទទួលបានជោគជ័យ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បាន ៤៨ម៉ោង ជនរងគ្រោះ រូបនេះ ត្រូវបានគេធ្វើសេចក្តីរាយការណ៍អោយដឹងថា ពុំមានការគម្រាមគំហែង ដល់អាយុជីវិតទៀត នោះទេ ។
យោងតាមរបាយការណ៍ ពីសារព័ត៌មានក្នុងស្រុក Apple Daily អោយ ដឹងថា ម្ចាស់ KTV ខាងលើ កំ ឡុងពេលដែលបានដឹងឮ ថាមានករណីផ្ទុះបង្គន់ នៅក្នុងបន្ទប់ ខារ៉ាអូខេ របស់ខ្លួន លោកពិតជាមិន ជឿនោះទេ តែលោកមានជំនឿជាក់ថា ទំនងជាស្រ្តីរងគ្រោះ រូបនេះមិនដាក់គូថអង្គុយបទជើងអោយ ត្រឹមត្រូវតាមក្បួនខ្នាត តែនាងបែរជាឡើងទៅអង្គុយចោងហោង ពីលើ បង្គន់ ដើម្បីបត់ជើង ដែលជា ហេតុធ្វើអោយបង្គន់បែកខ្ទេចទៅវិញនោះទេ ។ ទោះជាយ៉ាងណាក៏ ដោយចុះ ស្រ្តីរងគ្រោះ បានបដិ សេធទៅនឹងការលើកឡើងយ៉ាងដូច្នេះ ថានាងពិតជាមិនបានឡើងទៅ អង្គុយចោងហោងនោះទេ ។ ជាលទ្ធផល ភាគីទាំងសង បានព្រមព្រៀងសម្រុះសម្រួលគ្នា ដោយភាគី ម្ចាស់ KTV យល់ព្រមចេញ ថ្លៃសម្រាកនិងព្យាបាលទៅអោយស្រ្តីរងគ្រោះ ប្រមាណជាង ២០,០០០ យ័ន ៕
*សូមបងប្អូន ប្រិយមិត្ត មិត្តអ្នកអាន មេត្តាបន្ទោបង់ ដោយអង្គុយអោយបានត្រឹមត្រូវ ជាជាងមានការ បាក់រលំបង្គន់ ខណៈគ្រោះថ្នាក់នេះ តែងកើតមានឡើង ច្រើនលើកច្រើនសា ទាំងក្នុងស្រុក និងក្រៅ ស្រុក បណ្តាលមកពីអង្គុយមិនសមទំនងពេលបន្ទោបង់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា