ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសជំទង់ម្នាក់ ឈ្មោះ Andrew Hudson វ័យ ១៧ ឆ្នាំ ត្រូវបានរក
អោយឃើញថា ពិតជាមានសំណាងហួស បន្ទាប់ពីស្ទើរតែបាត់បង់អាយុជីវិត ក្រោយពីក្រពើ
កំណាចមួយក្បាល បើកការវាយប្រហារគេរងរបួសក្បាល បន្ទាប់ពីគេយកជើងទៅទាត់វា
នៅក្នុងទឹក ខណៈពេលដែលមានការយល់ច្រឡំថា ជាគល់ឈើដ៏ធំមួយ នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនៅ
ឯព្រៃ Little Big Econ State Forest ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេ
រិក។ ជាមួយនឹងការយល់ច្រឡំទាត់ ក្រពើកំណាចប្រវែងជាង ៣ ម៉ែត្រនេះហើយ វាក៏បាន
ចាប់ផ្តើមបើកការវាយប្រហារតែម្តង បន្ទាប់ពីវានៅស្ងាមមិនធ្វើអីនោះ។
រំពេចនោះ សង្រ្គាមគ្រោះថ្នាក់ក៏បានកើតមានឡើង តែជាសំណាងល្អ ក្មេងប្រុសជំទង់រូប
នោះ ក៏បានព្យាយាមរត់គេចខ្លួនឡើងគោកបានសម្រេច ដោយទទួលរងរបួសក្បាល ក៏ដូច
ជាដៃជើងចេញឈាមផងដែរ។ ភ្លាមៗនោះ មិត្តភក្កិរបស់គេដែលមានឈ្មោះថា Mark O'-
Shea បានរត់ទៅការិយាល័យមន្រ្តីព្រៃឈើ ដើម្បីសុំការអន្តរាគមន៍។ បន្ទាប់ពីមានការជួយ
សង្គ្រោះ ក្មេងប្រុសជំទង់រូបនោះ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាកព្យា
បាលមុខរបួស៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost