អន្តរជាតិ៖ Space X ទទួលបានជោគជ័យ ខណៈពេលដែលបានពិសោធន៍ទៅលើការចុះចត
របស់រ៉ុកកែតមួយ មានឈ្មោះថា Grassshopper នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន
របស់គេហទំព័របរទេស telegraph ។
គួរបញ្ជាក់ផងដែរថា  ការពិសោធន៍ក្នុងការចុះចតរ៉ុកកែតបញ្ឈរ   ដោយទទួលបានជោគជ័យ
លើកនេះ   ត្រូវបានធ្វើឡើងដោយ  ក្រុមហ៊ុនឯកជនជំនាញវិស្វកម្មលំហអាកាសមួយ  នៅឯ
ក្រុង McGregor រដ្ឋ Texas សហរដ្ឋអាមេរិក។
រ៉ុកកែត ដែលមានឈ្មោះថា Grassshopper ត្រូវបានដំណើរការដោយបានបំពាក់នូវ Falcon 9
 rocket ក៏ដូចជា ម៉ាស៊ីន Merlin 1D ខណៈពេលដែលវាមានកំពស់ដល់ទៅ ៤០ ម៉ែត្រ ត្រូវបាន
រកអោយឃើញថា បានសំកាំងខ្លួននៅលើអាកាស កំពស់ប្រមាណជាង៦ ហ្វឺត មុននឹងធ្វើការ
ពិសោធន៍ចុះចត ដោយសុវត្ថិភាពដោយប្រើបច្ចេកទេសបញ្ជា  loop thrust vector និង throttle
 control ។
គួររំឭកផងដែរថា SpaceX   ក៏កំពុងតែធ្វើការអភិវឌ្ឍន៍នូវរ៉ុកកែត  ដែលអាចប្រើឡើងវិញបាន
 ដើម្បីជាការកាត់បន្ថយនូវរាល់ការចំណាយផ្សេងៗ។ បើនិយាយពីភ្នាក់ងារលំហអាកាសសហ
រដ្ឋអាមេរិកណាសា មិនទាន់មាននូវរ៉ុកកែតដែលអាចប្រើប្រាស់ឡើងវិញបាននៅឡើយទេ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ telegraph