CamNews

កីឡាអន្តរជាតិ 

Sir Alex ជាអ្នកសំរេចចិត្ដដក David Moyes ចេញពី Manchester United

កាលពីឆ្នាំមុន អ្នកដឹកនាំក្រុម ដ៏ល្បីរបស់ Manchester United លោក Sir Alexferguson ប្រកាសពី ការចូលនិវត្តន៍ ហើយជ្រើសរើស David Moyes ដែលជាអតីត អ្នកដឹកនាំក្រុម Everton មកជំនួស កន្លែងគាត់ ។



ឥលូវនេះ David Moyes ត្រូវបានដកចេញពី តំណែងអ្នក ដឹកនាំក្រុម Manchester United រួចរាល់ ហើយដែល ត្រូវបានគេដឹងថា ការដកចេញនេះ Sir Alex ក៏មានចំណែកក្នុង រឿងនេះផងដែរ ។ អ្វី ដែលគេ បានដឹងមកនេះ គឺប្រភពមកពី សណ្ឋាគារមួយក្នុង ទីក្រុង Manchester ។ សណ្ឋាគារមួយ នោះគឺជាកន្លែង ដែលអ្នកមានមុខមាត់ ធំៗរបស់ក្រុម Manchester United បានណាត់ជួបគ្នា ដើម្បី ប្រជុំពិភាក្សា បន្ទាប់ពី Manchester United ចាញ់ក្រុម Everton ដល់ទៅ ២ ទល់ ០ កាលពីថ្ងៃ អាទិត្យ ។ នៅក្នុងការ ប្រជុំនោះមាន អ្នកចូលរួមដូចជា Ed Woodward (CEO) អតីតអ្នកចាត់ការ ទូទៅលោក David Gill, កីឡាករជើងចាស់ដ៏ល្បី Sir Bobby Charlton និងចុងក្រោយគឺលោក Sir Alexferguson នេះឯង ។ ប្រភពព័ត៌មាន ដដែល បានអោយដឹងថា Sir Alexferguson មានឥទ្ធិពល ច្រើនជាងគេ ដែលជាអ្នកសំរេច ចិត្តចុងក្រោយបង្អស់ ក្នុងការដក David Moyes ចេញ ។



Sir Alexferguson ជាអ្នករើស ហើយក៏ជាអ្នក ដកចេញផងដែរ តែយ៉ាងមិញ ក្រុមបិសាចក្រហម Manchester United នៅតែបន្ត ផ្តល់សិទ្ធិអោយ Sir Alexferguson ជាអ្នកជ្រើសរើស អ្នកដឹកនាំថ្មី ជាបន្ត ។ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail,k14 


Tags: football star manchester united david moyes sir alex