CamNews

ប្លែកៗ 

គួរឲ្យជឿទេ ? បុរស​ម្នាក់​ប្រាប់​គ្រូពេទ្យ​ថា គាត់​កំពុង​មាន​ផ្ទៃ​​ពោះ ជា​មួយ​ដៃ​គូ​ជា​ប្រុស​ដូច​គ្នា

(ឥណ្ឌា)៖ ស្ទើរតែមិនចង់ជឿថា បុរសម្នាក់មានផ្ទៃពោះ បន្ទាប់ពីគេប្រព្រឹត្តសិច ជា​មួយបុរសម្នាក់ទៀត ដែលជាដៃគូស្នេហាភេទដូចគ្នា​ ក្រោយពីគេបានសារភាព ពីរឿងនេះប្រាប់គ្រូពេទ្យ។ បុរសវ័យចំណាស់ អាយុ៥២ឆ្នាំម្នាក់រស់នៅប្រទេ​សឥណ្ឌា ដែលជាឪពុកកូនពីរនាក់រួចទៅហើយ តែគាត់បានទៅជួបគ្រូពេទ្យ បន្ទាប់ពីគិតថា ខ្លួនមានគភ៌ ព្រោះមានអារម្មណ៍ថា ទារកកំពុងស្ថិតនៅក្នុងពោះរបស់គាត់។

ដុកទ័រ Suresh Kumar ប្រធានវិទ្យាស្ថានអប់រំ KMCT បាននិយាយថា នេះជាករណីដំបូងហើយ ដែលគាត់ជួបប្រទះ តែគ្រូពេទ្យនៅមិនទាន់អះអាង តាមការលើកឡើង របស់អ្នកជំងឺរូបនេះនៅឡើយទេ ដោយពួកគេរង់ចាំមើលលទ្ធផល ពិនិត្យឲ្យបានច្បាស់លាស់សិន ព្រោះក្រុមគ្រូពេទ្យគិតថា បុរសវ័យចំណាស់នេះ អាចនឹងមិនមានគភ៌ ដូចដែលគាត់អះអាង តែវាអាចជាប្រភេទជំងឺ ដ៏កម្រម្យ៉ាង ដែលធ្វើឲ្យគាត់រងការឈឺចាប់ពោះ ដូចជាមនុស្សមានគភ៌អ៉ីចឹងដែរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Asia India Int news Breaking news Unt news Hot news Breaking news Nestle Maggi noodle