CamNews

សុខភាព 

ដាច់រហែលរន្ធទ្វារធំ បន្ទោរបង់ឈឺ វិធីទាំងនេះអាចជួយបាន!!

ការដាច់រហែករន្ធទ្វារធំ ពិតជាធ្វើឱ្យពិបាកក្នុងខ្លួន និងឈឺចាប់ខ្លាំងណាស់ ពេលបន្ទោរបង់លាមកម្ដងៗ។ សូមហាត់រៀនពីរបៀប ដែលជួយឱ្យអ្នកអាចព្យាបាលការឈឺចាប់នេះ ដោយវិធីធម្មជាតិដ៏មានប្រសិទ្ធភាពទាំងនេះ៖

ប្រេងអូលាវ៖ ប្រេងអូលាវសម្បូរទៅដោយប្រភេទខ្លាញ់ល្អ ដែលផ្ដល់នូវភាពរំអិលដល់ប្រព័ន្ធពោះវៀនធំរបស់អ្នក ដូច្នេះវាជួយឱ្យអ្នកបន្ទោរបង់លាមកបានស្រួល ដោយគ្មានការឈឺចាប់។ ក្រៅពីនេះ វាមានផ្ទុកគុណសម្បត្ដិប្រឆាំងនឹងការរលាក ដែលមានប្រសិទ្ធភាពបន្ថយការឈឺចាប់ ដោយសារការដាច់រហែករន្ធទ្វារធំ។ យោងតាមការសិក្សាស្រាវជ្រាវចុះផ្សាយ នៅក្នុងទស្សនាវដ្ដី Scientific World  អ្នកជំងឺដាច់រហែករន្ធទ្វារមាស បានរាយការណ៍ថា ពួកគេ បានធូរស្រាលការឈឺចាប់ ការហូរឈាម និងរមាស់ក្រោយពីប្រើរូបមន្ដធម្មជាតិ ធ្វើឡើងដោយការលាយបញ្ចូលគ្នានូវគ្រឿងផ្សំ ៣ មុខគឺ ប្រេងអូលាវ ទឹកឃ្មុំ និងក្រមួនឃ្មុំនេះ។ ប្រសិនបើអ្នក ក៏រងការឈឺចាប់ដោយសារការដាច់រហែកសាច់ត្រង់រន្ធទ្វារធំដែរនោះ អ្នកអាចផ្សំនូវរូបមន្ដនេះបានយ៉ាងងាយស្រួល នៅឯផ្ទះ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវលាយប្រេងអូលាវ ទឹកឃ្មុំ និងក្រមួនឃ្មុំ ក្នុងបរិមាណស្មើគ្នា នៅក្នុងចានគោមមួយ។ បន្ទាប់មក  ដាក់កម្ដៅចានគ្រឿងផ្សំនោះ នៅក្នុងម៉ាស៊ីន Microwave រហូតដល់ក្រមួនឃ្មុំ ដែលប្រើផ្សំជាមួយគ្នានេះរលាយល្អ។ ទុកគ្រឿងផ្សំនេះឱ្យត្រជាក់ ហើយបន្ទាប់មក លាបវានៅត្រង់កន្លែង ដែលដាច់រហែក។ វាកាន់តែមានប្រសិទ្ធភាព ប្រសិនបើអ្នកប្រើវាឱ្យបានពីរ ទៅបីដងក្នុងមួយថ្ងៃ។ សូមព្យាយាមប្រើរូបមន្ដនេះ ឱ្យបានពីរបីសប្ដាហ៍។


ប្រទាលកន្ទុយក្រពើ៖ យើងគ្រប់គ្នាបានដឹងមកហើយអំពី គុណសម្បត្ដិព្យាបាលរោគ និងបន្ថយការឈឺចាប់នៃប្រទាលកន្ទុយក្រពើ ប៉ុន្ដែតើអ្នកធ្លាប់ដឹងទេថា ប្រទាលនេះ ក៏អាចប្រើដើម្បីព្យាបាលការដាច់រហែករន្ធទ្វារធំ និងជួយជួសជុលជាលិកា ដែលដាច់រហែកផងដែរ។ គុណសម្បត្ដិប៉ុណ្ណេះ មិនទាន់អស្ចារ្យនោះទេ ពីព្រោះការសិក្សាមួយចុះផ្សាយ នៅក្នុងទស្សនាវដ្ដីអឺរ៉ុបស្ដីពីវិទ្យាសាស្រ្ដឱសថ ក៏បានគាំទ្រចំពោះការអះអាងខាងលើដែរ។  យោងតាមការសិក្សាដដែល បានឱ្យដឹងថា ការលាបក្រែម ដែលមានលាយបញ្ចូលទឹកប្រទាលកន្ទុយក្រពើ អាចព្យាបាលរបួសដាច់រហែករន្ធទ្វារធំធ្ងន់ធ្ងរ បានយ៉ាងមានប្រសិទ្ធភាព។ សូមយកកូនកាំបិតកាត់ប្រទាលកន្ទុយក្រពើពីគុម្ពរបស់វា ហើយពុះវាជាពីរ បន្ទាប់មកយកស្លាបព្យាកោសជែលរបស់វាមកប្រើ។ សូមលាបជែលនេះ នៅត្រង់កន្លែង ដែលដាច់រហែកឱ្យបាន ២-៣ ដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។ 


ប្រេងដូង៖ ការលាបប្រេងដូងត្រង់រន្ធទា្វរធំឱ្យបានពីរទៅបីដង ក្នុងមួយថ្ងៃ គឺល្អប្រសើរសម្រាប់ព្យាបាលការដាច់រហែករន្ធទ្វារធំ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រសិនបើអ្នករបួសដាច់រហែកធ្ងន់ធ្ងរ អ្នកត្រូវលាបឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលដូចចិត្ដប្រាថ្នា ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ onlymyhealth


Tags: Mekongnet