អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៣ តុលាម្សិលមិញនេះ
ថា សាកសពត្រីបានឡែនដ៏ធំមួយ ត្រូវបានពពួកខ្លាឃ្មុំទឹកកកប្រមាណជា ១២ ក្បាលបាន
ហែកស៊ីជាអាហារ ខណៈដែលត្រីបាឡែននោះបានដែកស្លាប់នៅលើឆ្នេរខ្សាច់ ដោយមុន
ដឹងពីមូលហេតុ។
ប្រភពខាងលើបានអោយដឹងទៀតថា ត្រីបាឡែនដ៏ធំ ដែលត្រូវបានខា្លឃ្មុំទឹកកកហែកស៊ី
នោះត្រូវបានដែកស្លាប់នៅជិតមាត់សមុទ្រមួយ ស្ថិតក្នុងតំបន់ Kaktovik នៃរដ្ឋ Alaskaសហ
រដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់នោះ បានត្អូញ
ត្អែរថា ជារៀងរាល់ថ្ងៃតែងតែមានខ្លាឃ្មុំទឹកកកមិនតិចជាង ៨០ ក្បាលទេ ដែលចុះមកយាយី
ដល់អ្នកភូមិ ពោលគឺវា បាននាំគ្នាមកដេញចាប់សត្វស្លាប ជ្រូក ឆ្ដែ និងសត្វសត្វផ្សែងៗទៀត
របស់អ្នកភូមិ។
អ្នកស្រុកក៏បានបន្ដដែរថា ទោះបីជាមានសត្វខ្លាឃ្មុំទឹកកកជាច្រើនតែងតែមករំខាន ប្រជាពល
រដ្ឋក្នុងភូមិក៏ដោយ ក៏ពុំទាន់មានឃើញអាជ្ងាធរណាមួយ ចុះមកធ្វើអន្ដរគមន៍ដែរ។ ក៏ប៉ុន្ដែប្រ
ជាពលរដ្ឋទាំងអស់ នឹងធ្វើសំណើរនេះ ទៅកាន់អាជ្ងាធរថ្នាក់មូលដ្ឋាន អោយបានឆាប់បំផុត៕
ដោយ៖ រក្សា
ប្រភព៖ dailymail