CamNews

ព័ត៌មានអន្តរជាតិ 

ពួកវា ជាចោរ High Class ខណៈ ប្រធានសួនសត្វ ហួសចិត្ត អស់ពាក្យ និយាយ

ព័ត៌មានអន្តរជាតិ ៖ ពូជស្វា ជិតផុតពូជ ២ សំបុក ត្រូវ  បាន លួចចេញពីសួនសត្វ នាភាគកណ្តាលប្រ ទេសបារាំង កាលពីសប្តាហ៍កន្លងទៅ នេះបើតាមការគូស  បញ្ជាក់  អោយដឹង ពីនាយក  អភិរក្សសត្វ បំភ្លឺដល់សារព័ត៌មាន AFP នាល្ងាចថ្ងៃច័ន្ទ ។


លោក Rodolphe Delord អោយដឹងថា ក្រុមចោរ បាន   វាយ  និង  សម្រុកចូលសួនសត្វ នៅក្នុងក្រុង Beauval យប់ថ្ងៃសៅរ៍ ដោយពួកគេ មានភាពវៃឆ្លាតហួស ព្យាយាមមិនអោយ កាម៉េរ៉ា សុវត្ថិភាពចាប់ ជាប់ ក៏ដូចជា ឆ្មាំល្បាតជាដើម រហូតសម្រេចបាន ការប៉ុនប៉ងលួចរបស់ខ្លួន លួចបាន ពូជស្វាជិតផុត ពូជ ២ សំបុក (ពូជស្វា golden lion tamarins ៧ ក្បាល និងពូជស្វា silver marmosets ១០ ក្បាល)។

ពូជស្វាទាំងនោះ ពិតជាកម្រខ្លាំងណាស់ ខណៈជាពូជស្វា មានបញ្ហាប្រឈមជិតផុតពូជជាខ្លាំង ស្រប ពេលដែល ស្វា ២ សំបុកទាំងនេះ គឺជាភ្នែកមួយ នៃកម្មវិធីបង្កាត់ពូជអន្តរជាតិ បន្ថែមពីលើនេះ លោក Rodolphe បន្តអោយដឹងថា ៖ ពូជស្វា golden lion tamarins គឺជាកម្មសិទ្ធរបស់  រដ្ឋា ភិបាល ប្រទេស ប្រេស៊ីល ។

ពួកយើងពិតជានឹកស្មានមិនដល់ ថារឿងនេះ អាចកើតឡើងបាននោះទេ ។ ក្រុមចោរ  ចិត្តព្រើលទាំង នោះ ពិតជាមានជំនាញខ្ពស់ជាខ្លាំង ពួកគេបានដឹងច្បាស់ ពីអ្វីដែលត្រូវលួច ។ បច្ចុប្បន្នភាព ក្រុមការ ងារសួនសត្វ កំពុងពិនិត្យឡើងវិញ នូវប្រព័ន្ធ កាម៉េរ៉ា សុវត្ថិភាព ខណៈ ប៉ូលីសបារាំង និង សេវា ត្រួត ពិនិត្យសុខភាពសត្វ ត្រូវបាន គូសបញ្ជាក់ អោយដឹង ពី បញ្ហាប្រឈម បានកើតមានឡើងមួយនេះ ។អ្វីដែលជាការព្រួយបារម្ភនោះគឺ បញ្ហាសុខភាព ដ៏ប្រឈម នៃពូជសត្វទាំងនោះ ដែលតម្រូវអោយមាន ការផ្តល់ចំណីអោយបានល្អឥតខ្ចោះ និងភាពជាម្ចាស់កម្មសិទ្ធនិងបុគ្គលដែលត្រូវលក់ចេញទៅអោយ នោះ ត្រូវតែជាអ្នកជំនាញ ។ ជាការពិត ស្វាមួយក្បាល ពូជ golden lion tamarin  មាន   របួសនៅនឹង ត្រង់កន្ទុយ ខណៈវាត្រូវការ ការព្យាបាល និង តំហែទាំជាប្រចាំថ្ងៃ ។ យោងតាមការ   ស្រាយបំភ្លឹ ពីប្រ ធានសួនសត្វអោយដឹងថា ៖ វាពិតជាមានសារៈសំខាន់បំផុត ក្នុងការតាមរក ពួក   វា ត្រលប់  មកវិញ អោយបានលឿន ពីព្រោះថា ពួកវាពិបាកចិញ្ចឹមណាស់ សូម្បីតែអ្នកជំនាញក៏មាន បញ្ហាលំបាកដូចគ្នា ដែរ ពួកយើងសង្ឃឹមថា នឹងរកឃើញ ពូជស្វា កម្រ ជិតផុតពូជ ២ សំបុក ឆាប់ៗនេះ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash