ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយ
ទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ពស់
ប្រភេទធំរបស់ពិភពលោក ដែលមានប្រវែងដល់ទៅ ៣ ម៉ែត្រ ត្រូវបានចាប់និងសម្លាប់ភ្លាមៗ
ដោយកាត់ក្បាល បន្ទាប់ពីបុរសចិត្តសឿងម្នាក់ ហ៊ានលោតចុះទឹក ប្រយុទ្ធនឹងសង្គ្រាមដ៏កាច
សាហាវមួយនេះ ស្របពេលដែលសកម្មភាពនេះ ក៏ត្រូវបានថតជាប់ជាខ្សែអាថ៍វីដេអូផងដែរ
គួរបញ្ជាក់ផងដែរថា បុរសចិត្តសឿងរូបនោះ ជាមគ្គុទេសទេសចរណ៍ ដែលនាំភ្ញៀវធ្វើដំណើរ
កំសាន្តតាមទូក ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ។ ដោយឡែក បើនិយាយពីការកើតមាន
ឡើងនូវ សង្រ្គាមដ៏រន្ធត់មួយនេះ ក៏ព្រោះតែ ប្រភេទពស់ដែលមានពិសខ្លាំងបំផុតមួយក្បាល
នេះ បានលេចមុខឡើង នៅក្បែរទូករបស់ពួកគេ រំពេចនោះ លោក Tommy Owen ដែលជា
មគ្គុទេសទេសចរណ៍ វ័យ ២៦ ឆ្នាំ ក៏បានហោះចុះទឹក នឹងចាប់អោយជាប់ ខណៈពេលដែល
មិត្តរបស់លោក ឈ្មោះ Warren Wortman បានជួយអន្តរាគមន៍ ដោយកាត់ក្បាលរបស់វា
ដាច់មួយរំពេចតែម្តង។
លើសពីនេះ បើតាមប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីលោក Tommy ផងដែរ
ថា ខ្ញុំមិនសូវជាខ្លាចពស់ប៉ុន្មាននោះទេ ហើយប្រភេទពស់ ដែលមានពិសខ្លាំងបំផុតមួយ
ក្បាលនេះ ក៏មិនគួរមានវត្តមាននៅទីនេះដែរ ដែលវាអាចបង្កជាហានិភ័យ ដល់ក្រុមភ្ញៀវ
ទេសចរដូច្នេះហើយ ខ្ញុំក៏បានសំរេចធ្វើបែបនេះ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេ
អូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ