គ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ មកពីទីក្រុង សៀងហៃ ប្រទេសចិន នោះ ត្រូវបានចាប់ ឃាត់ខ្លួនពីបទមនុស្សឃាត និង ឆក់ប្លន់ បន្ទាប់ពីរូបលោក បានសារភាព ទោស កំហុស ថាបានវាយ ប្រហារទៅលើគូករ លើល្បែងជាមួយនឹងគ្នារហូតដល់ស្លាប់ ដោយប្រើដុំឥដ្ឋ រួច ធ្វើការលួកលុយដែល ខ្លួនបានចេញល្បែង mahjong នោះត្រលប់មកវិញ ។
គួរបញ្ជាក់ថា ជនសង្ស័យ ជាបុរសគ្មានការងារធ្វើ មាននាមត្រកូលថា Shen ចាញ់ល្បែងនូវប្រាក់សរុប ២០០០ យ័ន កាលពីថ្ងៃទី ១១ កញ្ញា កន្លងទៅនេះ ក្រោយពីបានចាញ់ល្បែងលោកក៏បានបែកគំនិត តាមបុរសជាអ្នកឈ្នះលុយរបស់ខ្លួន គាត់មានឈ្មោះថា Wu ដោយស្នើសុំអោយគាត់ឌុបទៅផ្ទះជាមួយ ផង ដឹងអីថា នៅតាមផ្លូវ ឧក្រិដ្ឋជន ក៏ចាប់ផ្តើមធ្វើសកម្មភាព ដោយវាយប្រហារ លោក Wu ជាច្រើន លើកច្រើនសា ចំក្បាល រួចឆក់យកលុយ ២០០០ យ័ន ត្រលប់មកវិញ ជាមួយនឹងខ្សៃដៃ មាស ជនរង គ្រោះថែមទៀតផង បន្ទាប់ពីគាត់បានដួលសន្លប់ មុននឹងបោះគាត់ ចូលទៅក្នុងទន្លេ ។
បន្ទាប់ពីប៉ូលីសបានរកឃើញ សពជនរងគ្រោះ លោក Wu នៅក្នុងទឹកទន្លេ ភ្លាមៗ លោក Shenក៏បាន ក្លាយជាជនរងគ្រោះ បន្ទាប់ពីមានការសិក្សា ស្រាវជ្រាវទៅលើ ឃ្លីបវីដេអូ ថតដោយ ប្រព័ន្ធកាម៉េរ៉ាសុវ ត្ថិភាព ។ ដើមឡើយ លោកព្យាយាមបដិសេធទៅនឹងការចោទប្រកាន់រហូតមន្រ្តីប៉ូលីសបានរកឃើញ ភស្តុតាង នូវអាវ និង ដុំឥដ្ឋប្រឡាក់ឈាម ដែលជនរងគ្រោះ ប្រើ ពេលធ្វើសកម្មភាព ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស