CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាស៊ីនយន្តហោះ Cathay Pacific ផ្ទុះឆេះ បង្កជា ផ្កាភ្លើង ផ្តាច់ចរន្តអគ្គីសនី យន្តហោះ តើអ្នកដំណើរទៅជា.

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលកំពុងតែ  ហោះហើរ​ពី ប្រទេសអូស្តា្រលី ឆ្ពោះទៅកាន់ ទីក្រុង ហុងកុង នោះ បង្វែរគោលដៅចុះសំចតភ្លាមនៅឯកោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពី ម៉ាស៊ីនយន្តហោះ មួយគ្រឿង ក្នុងចំណោម ម៉ាស៊ីនយន្តហោះ២គ្រឿង នោះ បានឆាបឆេះ បង្កជាគ្រោះអគ្គីភ័យ ។ សាក្សីរស់ ជូបហេតុការណ៍ផ្ទាល់ភ្នែកជាអ្នកដំណើរនោះ គូសបញ្ជាក់អោយដឹងថា ៖ មានការផ្ទុះ លាន់ឮសម្លេងខ្លាំង ភ្លើងឆាបឆេះ និង    ផ្តាច់  ចរន្តអគ្គីសនី យន្តហោះ ថែមទៀតផង ។


យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ជើងហោះហើរ CX170 រងគ្រោះអាសន្នខាងលើ អំឡុងប្រតិបត្តិការហោះហើរ រយៈកំពស់ខ្ពស់ដល់ទៅ ៣៦,០០០ ហ្វឺត ពោលនៅពេលដែលម៉ាស៊ីន យន្តហោះ លេខ ២ ជួបបញ្ហា។អ្នកដំណើរម្នាក់ដែលមានឈ្មោះថា Joel Sirnaផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មានបរទេស អូស្តា្រលី អោយដឹងថា មិនត្រឹមតែ មានភ្លើងឆាបឆេះចេញពីម៉ាស៊ិនយន្ត ហោះតែប៉ុណ្ណោះទេ តែមាន ផ្កាភ្លើងដូចគ្នាដែរ ។ ហោះឡើង ពីទីក្រុង Perth   ប្រទេសអូស្រា្តលី នា យប់រំលងអាធ្រាត្រ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ខាងលើ គ្រោងនឹងចុះចត នៅលើទឹកដីក្រុង ហុងកុង ព្រឹកថ្ងៃសុក្រ ម៉ោង ៧ និង ៤០ នាទីព្រឹក ។


ប្រភពពីសាក្សីរស់ ដែលជាបេក្ខភាព អ្នកដំណើរ មួយរូបអោយដឹងថាពីលុតបានធ្វើសេចក្តីប្រកាស អោយដឹងថា ម៉ាស៊ីនយន្តហោះមួយគ្រឿង បានឈប់ដំណើរការខណៈរាល់ប្រព័ន្ធអគ្គីសនីទាំងអស់ នៅក្នុងបន្ទប់កាប៊ិន ត្រូវបានកាត់ផ្តាច់ ។ ភ្លាមៗ ពីលុត   ដែលជា   កាពីទែន  យន្តហោះ នោះ បាន សម្រេចចិត្តមួយរំពេច បង្វែរ គោលដៅ ដោយសំដៅទៅចុះចត នៅ    ឯអាកាសយានដ្ឋានណាមួយ ដែលមានទីតាំងចិត្តបំផុត ក្នុងហេតុផល រក្សា សុខសុវត្ថិភាព ឈានទៅដល់ការចុះចតទាំងអាសន្ន នៅឯអាកាសយានដ្ឋានអន្តរជាតិ លើដីកោះ បាលី ប្រទេស ឥណ្ឌូនេស៊ីតែម្តង ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Breaking news World news Unt news Hot news Singapore Indonesia Bai Bali Island