CamNews

ព័ត៌មានអន្តរជាតិ 

រឹបអូស កូនអណ្តើកកម្រច្រើនជាង ១ ម៉ឺនក្បាល ពីវ៉ាលី ដាក់ឥវ៉ាន នៅឯអាកាស យានដ្ឋាន

ព័ត៌មានអន្តរជាតិ ៖ ច្រើនជាង១០,០០០ ក្បាលនៃអណ្តើករស់ដ៏កម្រ ត្រូវបានរកឃើញនៅ
ក្នុងវ៉ាលីដាក់ឥវ៉ាន    របស់អ្នកធ្វើដំណើរ  ពីររូប ​  នៅឯអាកាសយានដ្ឋានអន្តរជាតិ  Netaji
Subhas Chandra Bose  ( Netaji Subhas Chandra Bose International airport )  មានទី
តាំងស្ថិតនៅក្នុងក្រុងKolkata ប្រទេសឥណ្ឌា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ​ អ្នកដំណើរពីររូប ​​ដែលមានសញ្ជាតិ្តជាជនជាតិឥណ្ឌានោះ  ត្រូវបាន
ក្រុមសមត្តកិច្ចប្រចាំអាកាសយានដ្ឋានអន្តរជាតិនេះ ធ្វើការចាប់ឃាត់ខ្លួនហើយ បន្ទាប់ពី
បានរកឃើញ កូនអណ្តើតតូចៗដ៏កម្រជាង ១០,០០០ ក្បាល លាក់ និងវេចខ្ចប់នៅក្នុងវ៉ា
លីដាក់ឥវ៉ាន់របស់ពួកគេ។

យ៉ាងណាមិញ  បើយោងតាមសម្តីលោក   Nabnit Kumar ជាជំនួយការផ្ទាល់ អគ្គស្នងការ
បានអះអាង   បន្ថែម អោយដឹងថា  បន្ទាប់ពីបានរកឃើញ  នូវកូនអណ្តើក ដល់កម្រទាំង
១០,០៤៣ ក្បាលនោះហើយ ពួកយើងក៏បានធ្វើការរឹបអូស  និង ធ្វើការចាប់ឃាត់ខ្លួនជន
សង្ស័យរត់ពន្ធសត្វខុសច្បាប់ទាំងពីរនាក់នោះតែម្តង បន្ទាប់ពីគេបានធ្វើដំណើរតាមជើង
យន្តហោះ  ដោយចាកចេញពីប្រទេសចិន ទៅសឹង្ហបុរី  និង ចុះចតនៅអាកាសយានដ្នាន
អន្តរជាតិមួយនេះ។

ដោយឡែក បើតាមសេចក្តីរាយការណ៍ ពី World Wildlife Fund អោយដឹងថា ស្ទើរតែគ្រប់
ពូជសត្វកន្ធាយ  និង អណ្តើកសមុទ្រ  ត្រូវបានចាត់ចូលជាសត្វប្រឈមនឹងការផុតពូជ ក៏
ដូចជាមានហានិភ័យខ្ពស់ក្នុងការគ្រោះថ្នាក់ ព្រោះតែសកម្មភាពមនុស្ស៕

ដោយ​ ៖​ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news video news pics