កាហ្សាក់ស្ដង់៖ តាមសេចក្ដីរាយការណ៍របស់ CNN បានអោយដឹងថា ពេលថ្មីៗអ្នកប្រម៉ាញ់
សត្វឥន្ទ្រី នៅប្រទេសកាហ្សាក់ស្ដង់ (Kazakhstan) ជាច្រើននាក់ តែងតែប្រមូលផ្ដុំគ្នានៅវាល
ស្មៅមួយ នៅជិតជ្រលងភ្នំ ដើម្បីធ្វើការចាប់សត្វឥន្ទ្រី។ តាមប្រពៃណីជនជាតិកាហ្សាក់ស្ដង់
បានជឿយ៉ាងមុតមាំថា សត្វឥន្ទ្រីពិតអាចនាំសេចក្ដីសុខពីព្រះជាម្ចាស់ដល់ពួកគេបាន។
ទោះបីជាសត្វដ៏ធំ និងកម្រនេះអាចចាប់បានហើយ និងនាំសំណាងដល់មនុស្សក៍ដោយ ក៏
ប្រជាជនកាហ្សាក់ស្ដង់ មានការភ័យខ្លាច នៃការផុតពូជរបស់សត្វឥន្ទ្រីនេះដែរ។ ក្នុងការប្រ
ម៉ាញ់ ពេលខ្លះក៏ធ្វើអោយសត្វឥន្ទ្រីងាប់ដែរ។ នេះបើតាមការអោយដឹងពីប្រជាពរដ្ឋកាហ្សាក់
ស្ដង់។
តាមការណ៍អោយដឹងពីអាជ្ងាធរអភិរក្សសត្វព្រៃកាហ្សាក់ស្ដង់ បានអោយដឹងថា សត្វឥន្ទ្រី
ជាសត្វដ៏សម្បូរបែប និងនិមិត្ដរូបសម្រាប់ភាពខ្លាំងនៃប្រទេស កាហ្សាក់ស្ដង់ផងដែរ ប៉ុន្ដែ
រយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ សត្វនេះសើ្ទរតែផុតពូជ ពីក្នុងព្រៃទៅហើយ។ នេះ
គឺដោយការប្រម៉ាញ់ ដ៏ច្រើនលើសលប់ពេក។
ពេលថ្មីនេះ រដ្ឋាភិបាលក្រុង អាស្ដាណា ក៏បានចេញច្បាប់មួយក្នុងការពង្រឹង និងថែរក្សាសត្វ
ព្រៃ ជាពិសេស គឺការឈប់បរបាញ់សត្វឥន្ទ្រីនេះតែម្ដង។
ការពារ និងថែទាំសត្វព្រៃ គឺថែរក្សាបរិស្ថានយើងទាំងអស់គ្នា៕
ដោយ៖ រ៉ាដា
ប្រភព៖ cnn