ម៉ាឡេស៊ី ៖ ក្មេងស្រីដែលជាសិស្សសាលាវ័យ ១៦ ឆ្នាំម្នាក់ ឈ្មោះ K. Shalini ត្រូវបានរកអោយ
ឃើញថា ស្ទើរក្ស័យសង្ខារ បន្ទាប់ពីច្រឡំផឹកទឹក សម្អាតឥដ្ឋ នៅក្នុងផ្អះបាយរបស់នាង វេលា
ម៉ោង ២ រំលងអធ្រាត្រ នេះបើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរ
ទេស អាស៊ីវ័ន ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះបានកើតឡើងនៅក្នុងតំបន់ Simpang Ampat ប្រទេស
ម៉ាឡេស៊ី ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ដើមហេតុដែលធ្វើ
អោយនាងច្រឡំផឹកទឹក សម្អាតឥដ្ឋ ក៏ព្រោះតែមា្តយរបស់គេ ឈ្មោះ Thanaletchumi បាន
ច្រកវាទុកក្នុងដបដោយគ្មានបិទស្លាកសញ្ញាសំគាល់។
ភ្លាមៗនោះ កាលដែលយុវតីវ័យ ១៦ ឆ្នាំ បានផឹកទឹកនោះហើយ នាងក៏បានដួលសន្លប់មួយ
រំពេច បន្ទាប់ពីបានឈឺក ជាខ្លាំង និងពិបាកដកដង្ហើម។ តែដោយសារតែ បងស្រីនាងបាន
នាងដួលសន្លប់ហើយនោះ នាងក៏បានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើ
ការសង្គ្រោះបន្ទាន់។ សំណាងល្អ ការបញ្ចូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ក្រុមវេជ្ជ
បណ្ឌិត បានជួយសង្គ្រោះនាងពីមាត់ទ្វារមច្ចុរាជ ដោយមកទល់នឹងពេលនេះ នាងគ្រាន់តែ
មានស្ថានភាពរាងធ្ងន់បន្តិចតែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន