អ្នកដឹកនាំក្លឹប Arsenal គឺលោក Arsene Wenger នៅតែមានសង្ឃឹមថា កីឡាកររបស់ខ្លួនគឺ
Theo Walcott នឹងបន្តកុងត្រាថ្មីជាមួយក្លឹបបន្តទៀត។
កុងត្រារបស់ កីឡាករខ្សែប្រយុទ្ធម្នាក់នេះ នឹងផុតកំណត់នារដូវក្តៅខាងមុខនេះ ដែលជា
ឱកាសរបស់ក្រុមដទៃទៀតដូចជា Chelsea, Liverpool និង Man City, Utd អាចចរចារទិញ
យក Walcott បាន។
លោក Wenger បានមានប្រសាសន៍ថា “ការសម្រចចិត្តយ៉ាងណានោះ គឺអាស្រ័យលើ Walcott
តែខ្ញុំនៅតែសង្ឃឹមថាអាចបញ្ចុះបញ្ចូលគេឲ្យបន្តលេងនៅក្លឹបដដែលបាន”។
សូមបញ្ជាក់ថា Walcott បានចុះកុងត្រាលេងឲ្យក្លឹប Arsenal តាំងពីឆ្នាំ ២០០៦ ក្នុងវ័យ១៦ឆ្នាំ
មកម្លេះ ដែលរកបានគ្រាប់បាល់ឲ្យក្លឹបសរុបចំនួន ៥២គ្រាប់មកហើយ៕
ដោយ៖ តុលា
ប្រភព៖ bbc