ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស Spy កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ការកាត់បន្ថយទោស
ពាក់កណ្តាលត្រូវបានធ្វើឡើង បន្ទាប់ពីបុរសជាចោរម្នាក់ បានដឹងទោសកំហុសរបស់ខ្លួនដោយ
សរសេរសំបុត្រសុំទោសទៅជនរងគ្រោះ ដែលគាត់បានលួចកាលពីពេលកន្លងទៅ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា បុរសដែលជាចោររូបនោះ មានឈ្មោះថា
Callum Greenaway ហើយបានសារភាពផងដែរថា ខ្លួនពិតជាដឹងទោសកំហុសហើយ ដូច្នេះ
នាពេលទើបខ្លួនសរសេរសំបុត្រទៅសុំទោស ជនរងគ្រោះទាំងឡាយ បន្ទាប់ពីគេចេញយុទ្ធនា
ការលួចរបស់របរ ពីផ្ទះដល់ទៅ ៧០ ផ្ទះ ដែលស្មើនឹងសាច់ប្រាក់ប្រមាណជាង £200,000 ក៏
ដោយសារតែឥទ្ធិពលគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចាប់ឃាត់ខ្លួន បុរសជាចោរវ័យ២៦ ឆ្នាំរូបនេះ បើតាមសម្តី
មន្រ្តីផ្លូវការបានអោយដឹងថា តាមពិតទៅគេត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ តែបន្ទាប់ពីរក
អោយឃើញថា គេបានដឹងទោសកំហុសដោយបានសរសេរសំបុត្រសុំទោសជនរងគ្រោះទាំង
នោះ ទើបការផ្តន្ទាទោសត្រូវបានកាត់បន្ថយពាក់កណ្តាល ពោលគឺ គេជាប់ពន្ធនាគារតែ ២ ឆ្នាំ
កន្លះតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy