ការមានសម្ព័ន្ធភាពផ្លូវភេទ ជាមួយមនុស្សភេទដូចគ្នា នាំមកនូវគ្រោះថ្នាក់ចំពោះសុខភាពជាច្រើនបែប ដែលគ្រោះថ្នាក់ ទាំងអស់នោះអាចមានលក្ខណៈខុសគ្នា ទៅនឹងសម្ព័ន្ធភាពផ្លូវភេទ ។ បុរសប្រតិព័ទ្ធបុរសដូចគ្នា ស្រ្ដីប្រតិព័ទ្ធស្រ្ដីដូចគ្នា និងការរួមភេទបែបស៊ីម២ គឺប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លង ជំងឺកាមរោគ គ្រោះថ្នាក់ដល់សរីរាង្គកាយ បញ្ហាផ្លូវចិត្ដ និងបណ្ដាលឱ្យអាយុខ្លី។ ខាងក្រោមនេះ អ្នកជំនាញនឹងបង្ហាញពីគ្រោះថ្នាក់ ចំពោះសុខភាពនៃការរួមភេទ ជាមួយ មនុស្សភេទដូចគ្នា។
កម្រិតនៃការរួមភេទជាមួយដៃគូមិនរើសមុខ គឺកើនឡើងខ្ពស់ខ្លាំងណាស់ ក្នុងចំណោមបុរសប្រតិព័ទ្ធបុរសដូចគ្នា។ ការ
សិក្សាស្រាវជ្រាវមួយធ្វើឡើងកាលពីឆ្នាំ១៩៧៨ បានអះអាងថា បុរសប៉េដេ ស្បែកសប្រមាណ ៧៥% មានដៃគូរួម
ភេទច្រើនជាង ១០០នាក់ទៅទៀត ហើយភស្ដុតាងមួយចំនួនបង្ហាញថា តួលេខនេះនៅតែមានកម្រិតថេរនៅឡើយ។
លទ្ធផលវេជ្ជសាស្រ្តនៃតួលេខទាំងនេះបញ្ជាក់ឱ្យឃើញច្បាស់ថា ការរួមភេទជាមួយមនុស្សភេទដូចគ្នានឹងធ្វើឱ្យមនុស្ស
ប្រឈមនឹងការវិវឌ្ឍន៍ជំងឺអេដស៍ រោគស្វាយ ឬជំងឺកាមរោគដទៃទៀត។ ទោះបីជាស្រ្ដីប្រតិព័ទ្ធស្រ្ដីដូចគ្នា មិនមានដៃគូ
រួមភេទច្រើនដូចបុរសក៏ដោយ ក៏ពួកនាងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ជាងពួកស្រ្ដីដែលរួមភេទជាមួយភេទផ្ទុយគ្នាដែរ។
ការសិក្សាស្រាវជ្រាវមួយធ្វើឡើងក្នុងប្រទេសអូស្រ្ដាលីបានលើកឡើងថា ស្រ្ដីស្រលាញ់ស្រ្ដីដូចគ្នា ទំនងជារួមភេទជាមួយ
បុរសក្នុងកម្រិត ៤ដង ដែលប្រឈមនឹងគ្រោះថ្នាក់ ការឆ្លងជំងឺអេដស៍ ខ្ពស់ជាងស្រ្ដីដែលធ្លាប់តែរួមភេទជាមួយភេទផ្ទុយ
គ្នាតែម្យ៉ាង។ ការឆ្លងជំងឺអេដស៍ ពិតប្រាកដជាប៉ះពាល់ដល់សុខុមាលភាពរាងកាយ ។
ទូទាំងពិភពលោក បុរសប្រតិព័ទ្ធបុរសដូចគ្នា ស្រ្ដីប្រតិព័ទ្ធស្រ្ដីដូចគ្នា និងមនុស្សស៊ីម២ អាចកើតវិបត្ដិពីរោគផ្លូវចិត្ដមួយ
ចំនួនដូចជា ជំងឺព្រួយចិត្ដ ការញៀនថ្នាំ ឬការប៉ុនប៉ងធ្វើអត្តឃាត។ ជំងឺផ្លូវចិត្ដនេះតែងកើតមានឡើង ដោយសារការ
អនុវត្ដន៍ការរួមភេទជាមួយមនុស្សភេទដូចគ្នា ដែលធ្វើឱ្យកើតឡើងគ្រោះថ្នាក់ ដល់រាងកាយធ្ងន់ធ្ងរ។ អាយុកាលរស់នៅជា
មធ្យមនៃបុរសប៉េដេ ទំនងជាត្រូវបានកាត់បន្ថយខ្លីជាងពួកបុរស ដែលរួមភេទជាមួយភេទផ្ទុយគ្នា។ ពួកគេអាចត្រូវបាន
កាត់បន្ថយអាយុរហូតដល់ ២០ឆ្នាំ ដោយសារជម្រើសនៃរបៀបរស់នៅរបស់ពួកគេ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ livestrong