ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរ
ទេស straitstimes ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់
អោយដឹងថា នៅឯប្រទេសសឹង្ហបុរីឯណោះវិញ កាលពីសប្តាហ៍កន្លងទៅ អត្រានៃអ្នកមាន
ជម្ងឺគ្រុនឈាម បានកើនឡើងខ្ពស់ជាខ្លាំង បើទោះជាមានការខិតខំប្រឹងប្រែងអោយស្ថិតនៅ
ក្រោមការគ្រប់គ្រងយ៉ាងណាក៏ដោយ។
ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា កាលពីសប្តាហ៍មុន
នេះ មនុស្ស ៧៥៦ នាក់ មកពីទូទាំងប្រទេស បានមានជម្ងឺគ្រុនឈាម វាគឺជាអត្រាមួយខ្ពស់
បំផុតក្នុងទំព័រប្រវតិ្តសាស្រ្តសឹង្ហបុរី បើធៀបទៅនឹងអត្រាខ្ពស់ និង អាក្រក់បំផុតកាលពីឆ្នាំ
២០០៥ ខែកញ្ញា កើនលើសដល់ទៅ ៤៣ នាក់ ខណៈពេលដែលគ្រានោះ មនុស្ស ២៥ នាក់
បានស្លាប់បាត់បង់ជីវិត។
ដោយឡែក នៅក្នុងឆ្នាំនេះ បើតាមប្រភពសារព័ត៌មានបញ្ជាក់ថា បុរសម្នាក់ មានវ័យ ២០ឆ្នាំ
និងមានឈ្មោះ Ang Yong Han បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំ
ណាក់ជម្ងឺ ដ៏កាចសាហាវមួយនេះ ។ យ៉ាងណាមិញ បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត
Lam Pin Min ប្រធាននៃគណៈកម្មាធិការ តំណាងអោយរដ្ឋាភិបាល (GPC) ខាងផ្នែកសុខា
ភិបាលអោយដឹងថា អត្រានៃការកើនឡើងអ្នកជម្ងឺ ពិតជាមានការព្រួយបារម្ភជាខ្លាំង ដូច្នេះ
ដំណោះស្រាយប្រកបទៅដោយប្រសិទ្ធភាព គួរណាចេញយុទ្ធនាការរបស់ខ្លួន៕
ដោយ ៖ ពិសី
ប្រភព ៖ straitstimes