CamNews

កីឡា 

សល់ត្រឹមតែ ២ថ្ងៃទៀតប៉ុណ្ណោះ ដែល Floyd នឹងសម្រេចចិត្ដប្រកាសជ្រើស គូរប្រកួតរបស់ខ្លួន

ព័ត៌មានកីឡា៖ គ្រប់គ្នាដែល និយមស្នេហាវិស័យកីឡាប្រដាល់ បានកំពុងតែទន្ទឹងរង់ចាំមើល ថាតើ ដៃគូរប្រកួតរបស់ Floyd ចុងក្រោយបង្អស់ គឺជានរណា ខណៈដែលមានកីឡាករដទៃជាច្រើន ទៀតក៏កំពុងតែ​ជ្រួល​ច្របល់មិនអន់ដែរ ពីព្រោះចង់ក្លាយជាដៃគូរជម្រើសចុងក្រោយរបស់​ Floyd ។​

ប្រភពព័ត៌មានមួយបានឲ្យដឹងថា Floyd នឹងបន្ដការគិតរបស់ខ្លួនដើម្បីជ្រើសរើសដៃគូរប្រកួត ចុងក្រោយរហូត​ដល់ថ្ងៃសុក្រ សប្ដាហ៍នេះ ។ ហើយកន្លងមក មាន មុខសញ្ញាពីរ ដែលកីឡាករ បានកំណត់ទុក គឺកីឡាករ Andre Berto និង Karim Mayfield ​ដែលពួកគេក្នុងម្នាក់នឹងមានឱកាសជា ដៃគូរចុងក្រោយរបស់ Floyd នៅថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ។ 

ព្រឹត្ដិការណ៍ប្រកួតម្ដងនេះ មិនមែនជាការប្រកួត បែបលក្ខណៈដណ្ដើមខ្សែក្រវ៉ាត់ គីឡូធ្ងន់ដូចកាលប្រកួត កន្លងទៅ ជាមួយ ប៉ាក់គីអៅនោះទេ គឺត្រឹមតែកម្រិត ខ្សែក្រវ៉ាត់ WBO តែប៉ុណ្ណោះ។ Floyd មិនចាំបាច់ ស្ពាយ​ខ្សែក្រវ៉ាត់ដែល ដែលប្រកួតបានជាមួយ ប៉ាក់គីអៅ ទៅនោះទេ គឺ កីឡាករអាចយកត្រឹមខ្សែក្រវ៉ាត់ ដែលធ្លាប់​ បានប្រកួតឈ្នះកន្លងមក ដូចគ្នាគឺប្រភេទ WBO (World Boxing Organization) ។ 

ប្រធានសមាគមន៍កីឡាករប្រដាល់ពិភពលោក គឺលោក Francisco Varcarcel បានថ្លែងប្រាប់អ្នកការសែត​ឲ្យដឹងថា ជាកាពិតណាស់ យើងមិនអាច ឲ្យប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ដែលខុសទម្ងន់គ្នាបានទេ ដូច្នេះ Floyd មិនចាំបាច់ ស្ពាយយកមកឡើយ ប៉ុន្ដែកីឡាករ ក៏មានខ្សែក្រវ៉ាត់ កម្រិតលំដាប់ WBO ផងដែរ។ ចំពោះរឿងមួយផ្សេងទៀត នៃការម្រេចចិត្ដរបស់ Floyd គឺពួក​យើងនេងបន្ដការរង់ចាំ រហូតដល់ត្រឹមថ្ងៃសុក្រ ​ដែលគេនឹងឆ្លើយតបយ៉ាងច្បាស់លាស់ថា នឹងត្រូវប្រកួតជាមួយ នរណាឲ្យប្រាកដ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingscene


Tags: boxing news Manny Pacquiao Floyd