CamNews

តារា 

ម្តាយនាង Kwan និយាយអ្វីខ្លះ ក្រោយពីព័ត៌មានចុះផ្សាយថា គាត់ទារថ្លៃបណ្តាការកូនស្រីជាង ២ លានដុល្លារ?

ថៃ ៖ ថ្មីៗនេះ លោក Golf Pichaya បានផ្តល់កិច្ចសម្ភាស៍ថា ម្តាយរបស់មិត្តស្រីខ្លួន ធ្លាប់ទាមទារថ្លៃបណ្តាការដល់ជាង២ លាន ប្រសិនបើចង់រៀបការជាមួយនិងកូនស្រីរបស់គាត់​ ប៉ុន្តែថ្ងៃនេះ អ្នកស្រី Eaw បានចេញមុខបដិសេធជាមួយនឹងរឿងនេះ នៅមុខមហាជន ។ 

ម្តាយនាង Kwan Usamanee បាននិយាយថា គាត់មិនដែលទាមទារថ្លៃបណ្តាការច្រើនដល់ថ្នាក់នេះទេ ព្រោះកូនស្រីរបស់គាត់ មិនដែលបាននិយាយថា នឹងរៀបការជាមួយនិង Golf Pichaya នោះទេ ។ អ្នកស្រីបន្ថែមទៀតថា កូនស្រីរបស់គាត់គ្រាន់តែណែនាំ Golf ឲ្យអ្នកស្រីស្គាល់ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេត្រូវគ្នាជាថ្មីម្តងទៀត ព្រោះ Golf និង Kwan ធ្លាប់បានបែកគ្នាម្តងរួចមកហើយ កាលពី ១០ ឆ្នាំមុន ។​ 

-ចុចអាន ៖ ពិតទេដែលថា នាង Kwan និងមិត្តប្រុសបែកបាក់គ្នា ព្រោះម្តាយនាងជាអ្នកបំបែក?

អ្នកស្រី Eaw បន្តទៀតថា គាត់បានណែនាំឲ្យ Golf និង Kwan ទៅទិញដី និងផ្ទះសម្រាប់រស់នៅក្នុងថ្ងៃអនាគតជាមួយគ្នា ប៉ុន្តែលោក Golf មិនព្រមទិញព្រោះគិតថា វាមានតម្លៃថ្លៃពេក​ ។ ហើយសម្រាប់ការណែនាំនេះ អ្នកស្រីនិយាយថា មិនមែនចង់បានទ្រព្យសម្បត្តិអ្វីនោះទេ ព្រោះអ្នកស្រីគាត់តែចង់ណែនាំរបស់ល្អអោយ Golf និង Kwan ប៉ុណ្ណោះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kwan Usamanee Vaithayanon Golf Pichaya