CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់​ចរាចរណ៍គួរ​ឲ្យ​ខ្ពើម​បំផុត

រូបថតជា​ច្រើន​​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ផ្លូវ​ហាយវ៉េ Oregon ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​លើ​បណ្តាញ​សង្គម Twitter ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ពុំ​បាន​បង្ក​ជា​របួស​ស្នាម​ឲ្យ​នរណា​ម្នាក់​ឡើយ។ យ៉ាង​ណា​មិញ វា​បាន​បន្សល់​នូវជាតិ​អន្ធិលៗ ដែល​ចេញ​ពី​សត្វអន្ទង់ ពាស​​ពេញ​ផ្លូវ ដែល​សមត្ថកិច្ច​សម្រេច​ចិត្ត​បិទ​ផ្លូវនោះ មិន​ឲ្យ​មានការ​ធ្វើ​ដំណើរ​ជា​បណ្តោះ​អាសន្ន។




​អន្ទង់ ប្រមាណ 7,500 ផោន ត្រូវ​បាន​ដឹក​ជញ្ជូន​ពី ភាគពាយព្យប៉ា​ស៊ីភិច ដើម្បី​ទៅ​កាន់​ប្រទេសកូរ៉េ​ខាង​ត្បូង ​សម្រាប់​ធ្វើ​ជា​អាហារ។ ប៉ុន្តែ​ឥលូវនេះ វា​កំពុង​តែ​ត្រូវ​បាន​គេ​សម្អាត​ចេញ​ពី កំណត់​ផ្លូវ​ហាយ​វ៉េ ដែល​វា​ពុំ​មែន​ជា​ការងារ​ងាយ​ស្រួល​ឡើយ ព្រោះ​ជាតិ​អន្ធិលៗ វា​ក្រាស់ និង​ស្អិត​ខ្លាំង​ពេក ។

គ្រោះថ្នាក់​ចរាចរណ៍នេះ អាច​និយាយ​បាន​ថាជា​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​ខ្ពើម​បំផុត ព្រោះ​មាន​អន្ទង់​ជា​ច្រើន​កំពុង​វារ​លើ​ផ្លូវ និង​តាម​ឡាន​ធ្វើ​ដំណើរ​ជា​ច្រើន​ទៀត ដោយ​ពុំ​ទាន់​ដឹង​ថា ក្រុមហ៊ុន​ដឹកជញ្ជូន​នោះ នឹង​មាន​ការ​ទូទាត់​សំណង​យ៉ាង​ណា​នោះ​ទេ៕





ប្រែសម្រួល៖ High

ប្រភព៖ The Verge


Tags: International news