Ronaldo គឺជាតារា បាល់ទាត់ មួយរូបដែល មានឈ្មោះ និងភាព ល្បីល្បាញ ជាខ្លាំង ដែលតែងតែ ទទួលបាន ការចាប់ អារម្មណ៍ ពីភ្នែកអ្នក កាសែតជានិច្ច ។ ថ្មីៗនេះ មានអ្នកថតរូប មួយរួបបាន ទៅផ្តិតយក រូបថតពី ផ្ទះដំបូង បំផុតរបស់ Ronaldo កាលពី នៅតូច ។
ផ្ទះដែល អ្នកថតរូប ទៅនោះ មានទីតាំងនៅ Madeira ប្រទេស ប័រទុយហ្កាល់ ដែលជាស្រុកកំណើត របស់ Ronaldo ។ អ្នកថតរូប មួយនោះ មិនត្រឹមតែ តៅថត នោះទេ តែក៏នាំយក មកវិញនូវ ដុំឥដ្ឋ មួយ ដុំហើយ អះអាងថា នេះជាដុំឥដ្ឋ ចេញពីផ្ទះ របស់ Ronaldo កាលពីក្មេង ។ យើងឆ្ងល់ថា ហេតុ អ្វី អ្នក ថតរូប ជំនាញម្នាក់នេះ យកដុំឥដ្ឋ មកធ្វើអ្វី?
អ្វីដែល យើងនឹកស្មាន មិនដល់នោះ គឺថា អ្នកថតរូប Robert Mordal បានយកដុំឥដ្ឋ នេះទៅដាក់ ដេញថ្លៃ ដែលមានតំលៃ ចាប់ដេញពី ៩៥ អឺរ៉ូទៅ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14