CamNews

ព័ត៌មានអន្តរជាតិ 

US ៖ ISIS មិនបានបាញ់ទម្លាក់ កម្ទេចយន្តហោះ ប្រទេស Jordan នោះទេ

ព័ត៌មានអន្តរជាតិ ៖ បើទោះបីជាមានការអះអាង ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ថាខ្លួនជាអ្នកបាញ់ទម្លាក់ យន្តហោះចម្បាំង ១គ្រឿង របស់ប្រទេសហ្ស៊កដានីក្តី ប៉ុន្តែ មេបញ្ជាការកងទ័ព US បា ន  ច្រាលចោល ហើយបាននិយាយថា ភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុម  ISIS មិនបានបាញ់ទម្លាក់ យន្ត ហោះចម្បាំងនោះទេ គឺវាធ្លាក់ដោយខ្លួនឯង។ បន្ទាប់ពីមានហេតុការណ៍   ធ្លាក់យន្តហោះចម្បាំង របស់ ហ្ស៊កដានី កាល   ពី ម្សិលមិញ នៅខេត្ត Raqqa ប្រទេសស៊ីរី ក្រុម ISIS បានចាប់ខ្លួនអ្នកបើកបរ ដោយ នេះ គឺជាលើកទីមួយហើយ ចាប់តាំងពីក្រុមចម្រុះដឹកនាំដោយ US  ចាប់ផ្តើមការវាយប្រហារ តាមដែន អាកាសកម្ចាត់ពួក ISIS នេះបើតាម CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ៕


ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន និង ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda