CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ មុននេះ មានការវាយប្រហារ បំផ្ទុះគ្រាប់បែក កំទេច ស្នងការប៉ូលីស ស្លាប់ស្រ្តី និងទារកម្នាក់

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានក្នុងស្រុក ប្រទេស ទួរគីអោយ  ដឹងថា  មាន​ ករណីវាយប្រហារបំផ្ទុះ គ្រាប់បែកពីក្នុងរថយន្តមួយគ្រឿង វាយប្រហារស្នាក់ការ កណ្តាល  ស្នង ការប៉ូលីស ដែលមានទីតាំង ស្ថិតនៅខេត្ត Diyarbakir ភាគខាងត្បូងឆៀងខាងកើត ប្រទេសទួរគី ដោយបានសម្លាប់ ស្រ្តី និងទារក ម្នាក់ និងធ្វើអោយជនរងគ្រោះ ២២នាក់ផ្សេងទៀត​រងរបួស ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមការងារជួយសង្គ្រោះ កំពុងតែចេញប្រតិបត្តិការស្វែងរក ជនរងគ្រោះនៅក្រោមគំនរថ្មបាក់បែក នាកន្លែងកើតហេតុ។  រដ្ឋាភិបាលប្រទេស  ទួរគី បានធ្វើការស្តី បន្ទោស  និង  ថ្កោលទោស សកម្ម ប្រយុទ្ធមកពី  គណបក្ស ពលករពួកឃើត ឬ Kurdistan Worker's Party (PKK) ដែលតែងតែមានសកម្មភាពខ្លាំងខ្លា នៅក្នុងខេត្ត។ ទោះជាយ៉ាងណាក៏ដោយចុះ ពុំទាន់ មានក្រុមឧទ្ទាមណាមួយចេញមុខអះអាងថាខ្លួននៅពីក្រោយការវាយប្រហារ នោះទេ ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Antalya ISIS