ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាល រុស្ស៊ី គូសបញ្ជាក់អោយដឹងថា ហោចណាស់ ជនរងគ្រោះ ២៣នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយគ្រោះអកុសល គ្រោះអគ្គីភ័យឆាប ឆេះ គ្លីនិក វិកលចារិក នៅតំបន់ Voronezh ភាគខាងលិច ប្រទេសរុស្ស៊ី ។
របាយការណ៍ គូសបញ្ជាក់អោយដឹងថា ៖ គ្រោះអគ្គីភ័យដែលបានឆាបឆេះ គ្លីនីក វិកលចារិកកាល ពីយប់ថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះ បានបំផ្លាញសម្បទាគ្លីនីកទាំងស្រុង។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណី គ្រោះអគ្គីភ័យដែលបានឆាបឆេះ គ្លីនីកវិកលចារិកកាលពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ គឺជាគ្រោះអកុសល ឆាបឆេះ សម្បទាពេទ្យរដ្ឋចុងក្រោយបំផុតនៅក្នុងប្រទេសរុស្ស៊ី។ មូលហេតុនៃការឆាបឆេះពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ។
វេជ្ជបណ្ឌិតម្នាក់ ពីគ្លីនីកខាងលើ លោក Anatoliy Sergiyenko អោយដឹងថា លោកបង្ខំចិត្ត ជម្លៀស ខ្លួនយ៉ាងលឿនពីមន្ទីរពេទ្យខាងលើ ពីព្រោះ ពេលមាន គ្រោះ អគ្គីភ័យ ខាងក្នុងអាគារ ពិបាកដក ដង្ហើមជាខ្លាំង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី