CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះសង្គ្រាម ពាក្យសម្តី រវាងរុស្ស៊ី-ទួរគី ក្រោយម៉ីស៊ីលទួរគី បាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេសរុស្ស៊ី បានបដិសេធ ពាក់ព័ន្ធនឹងការលើកឡើង ពីសំណាក់ រដ្ឋាភិបាលប្រទេសទួរគី អោយដឹងថា សមភាគី ប្រទេសទួរគី  ពិត  ជា មិនបានដឹងថា យន្តហោះចំ បាំងដែលខ្លួនបានបាញ់ទម្លាក់នៅជិតព្រំប្រទល់ដែន  ប្រទេស  ស៊ីរីនោះ ជាយន្តហោះ ចម្បាំងរុស្ស៊ី នោះទេ​។

 

ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក Vladimir Putin អោយដឹងថា យន្តហោះ ចម្បាំងរុស្ស៊ី មួយគ្រឿង នោះងាយស្រួលកំណត់ចំណាំជាខ្លាំង ខណៈ យន្តហោះចម្បាំងមួយគ្រឿងនេះ  ធ្លាប់បានសហការ រួមគ្នារួចទៅហើយ ជាមួយនឹងសម្ព័ន្ធមិត្តទួរគី  ប្រទេសអាមេរិក នោះ   ពាក់ព័ន្ធ នឹងការវាយប្រហារ តាមអាកាស ។ គួរបញ្ជាក់ថា ក្រោយពីមានការបាញ់  ទម្លាក់  យន្តហោះចម្បាំងរុស្ស៊ី ជិតព្រំប្រទល់ ដែនប្រទេសស៊ីរី ប្រធានាធិបតី ប្រទេសទួរគី បានចេញសេចក្តីថ្លែងការណ៍អោយដឹងថា ភាគីរបស់ លោកពិតជាមិនបានដឹងថា យន្តហោះចម្បាំងមួយគ្រឿងនោះជា យន្តហោះចម្បាំងរុស្ស៊ីពិតប្រាកដ មែនបើសិនជាបានដឹងថា ជាយន្តហោះចម្បាំងរុស្ស៊ី នោះនឹងមានគម្រាម តាមនិតិវិធីផ្សេងទៀតជា ជាងការបាញ់ទម្លាក់។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យោធា រុស្ស៊ី ២ នាក់បានស្លាប់បាត់បង់ជីវិតនៅពេលដែល យន្តហោះចម្បាំងរុស្ស៊ី SU-24 ត្រូវបានបាញ់ទម្លាក់ដោយ​ម៉ីស៊ីល  ពីយន្តហោះប្រដេញទួរគី F16 អំ ឡុងថ្ងៃអង្គារកន្លងទៅនេះ នៅជិតព្រំប្រទល់ដែនប្រទេសស៊ីរី ។  ពី ភាគីប្រទេស ទួរគីអោយដឹងថា យោធាទួរគី បានផ្ញើសារក្រឿនរំលឹកដល់យន្តហោះចម្បាំងមួយគ្រឿង នោះហើយ ពីការបើកបំពាន ដែនអាកាសមុននឹងការបាញ់ទម្លាក់ ពោល ផ្ញើសារក្រឿនរំលឹក   ដល់យន្តហោះចម្បាំងមួយគ្រឿង នោះ ១៧ វិនាទី ក្រោយយន្តហោះបើកចូលដែនអាកាស ប្រទេសទួរគី ។

ទោះជាយ៉ាងណាក៏ដោយចុះ ពីលុតម្នាក់ ដែលមានឱកាសនៅរស់រានមានជីវិតក្រោយពីភៀសខ្លួន តាមរយៈគ្រលាស់ឆ័ត្រយោងនោះអោយដឹងថា យន្តហោះចម្បាំងរបស់លោកពិតជាមិនបានទទួល សារព្រមានអ្វីនោះទេ ។ ប្រធានាធិបតី ប្រទេសទួរគីលោក Recep Tayyip Erdogan បានបដិសេធ សំណើពីទួរគី អោយមានការសុំអភ័យទោស ពាក់ព័ន្ធនឹងការបាញ់  ទម្លាក់ យន្តហោះចម្បាំងលើក នេះ ដោយលោក បញ្ជាក់ក្តែងៗអោយដឹងថា លោកនឹងមិនសុំអភ័យទោស ទៅលើបុគ្គលណាមួយ ដែលបានបើកបំពានដែនអាកាស ប្រទេសទួរគីនោះទេ ។ ជាការគូសបញ្ជាក់ដោយផ្ទាល់ តាមរយៈ​កិច្ចសម្ភាសន៍   ជាមួយ  នឹង ប៉ុស្តិ៍ទូរទស្សន៍  បារាំង France 24 ប្រធានាធិបតី ប្រទេសទួរគី លោក Recep អោយដឹងថាបើសិនជាបានដឹងថាជាយន្តហោះចម្បាំងរុស្ស៊ីនោះនឹងមានគម្រាមតាមនិតិវិធី ផ្សេងទៀតជា ជាងការបាញ់ទម្លាក់។ ប៉ុន្តែ លោក ពូទីន ប្រធានាធិបតី ប្រទេសរុស៊ីឯណោះវិញ​ នៅ ទទូចអោយដឹងថា វាជារឿងមិនអាចទៅរួច ដែលថាទួរគីពិតជាមិនបានដឹងថាយន្តហោះដែលខ្លួន បានបាញ់ទម្លាក់នោះ ជាយន្តហោះចម្បាំងរុស្ស៊ី "យន្តហោះចម្បាំងមួយគ្រឿងនោះ ងាយស្រួលកត់ ចំណាំជាមួយនឹងស្លាកសញ្ញាងាយស្រួលមើលឃើញជាក់ស្តែងៗ និងច្បាស់ៗថែមទៀតផង" ។ ប្រ ភពសារព័ត៌មានគូសបញ្ជាក់អោយដឹងថា ចាប់ តាំង   ពីមានការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ដោយម៉ីស៊ីលពីយន្តហោះប្រដេញប្រទេសទួរគី កាលពីថ្ងៃអង្គារមកនោះ ទំនាក់ទំនង ទួរគី រុស៊ីចាប់ ផ្តើមមានភាពតានតឹង ពាក់ព័ន្ធនឹង ការទូត ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។

គូសបញ្ជាក់ក្តែងៗ ក្នុងសន្និសិទសារព័ត៌មាន ប្រធានាធិបតី រុស្ស៊ី លោក ពូទីន អោយដឹងថា ៖ ទួរគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី នាដើមសប្តាហ៍នេះ បន្ទាប់ពីទទួលបាន ព័ត៌មានអំពីទីតាំង ជាក់លាក់របស់វា (យន្តហោះចម្បាំង) ពីសហរដ្ឋអាមេរិក ។ "អនុលោម​​  ទៅតាម កិច្ចព្រមព្រៀងជា មួយនឹងសហរដ្ឋអាមេរិក ពួកយើង (រុស្ស៊ី) ពិតជាបាន  ផ្តល់ ព័ត៌មានលម្អិត អំពី សកម្មភាពការងារ យន្តហោះចម្បាំង កំពុងបំពេញការងារ រួមមានដូចជា ព័ត៌មាន   ពីទីតាំងយន្តហោះ ព័ត៌មានពីរយៈ កំពស់យន្តហោះ ដូច្នេះ ខណៈទួរគី  ជាប្រជាជាតិមួយ   នៃ សមាជិក  ចម្រុះដឹកមុខដោយ អាមេរិក វាយប្រហារ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមនោះពិតជាបានដឹងកងកម្លាំងរុស្ស៊ីរួមមានយន្តហោះ ចំបាំង រុស្ស៊ី កំពុងតែបម្រើការងារនៅក្នុងតំបន់នោះ" ។

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Antalya ISIS