CamNews

សុខភាព 

៩ វិធីអ្នកគួរយល់ដឹងពីសិច

៩ វិធីអ្នកគួរយល់ដឹងពីសិច។ សិចគឺជាបរិបទធម្មជាតិមួយរបស់មនុស្សដែលគ្រប់គ្នាតែងតែធ្វើ
វារវាងមនុស្សប្រុសនិងស្រី។ ប៉ុន្តែក្នុងនោះមានរឿងមួយចំនួនដែលអ្នកគួរយល់ដឹងអំពីសិច៖

១. អាចមានផ្ទៃពោះទោះបីជារួមភេទលើកដំបូងក្ដី

មនុស្សមួយចំនួនប្រហែលជាធ្លាប់បានឮគេនិយាយថាមនុស្សស្រីដែលរួមភេទជាលើកទី ១ គឺមិន
អាចមានផ្ទៃពោះនោះទេ តែនេះមិនមែនជាការពិតនោះទេ ជាធម្មតាមនុស្សស្រីអាចមានផ្ទៃពោះ
ទោះបីជាធ្លាប់រួមភេទពីមុន ឬលើកទី ១ ក៏ដោយ។

២. អាចមានផ្ទៃពោះទោះបីជាភាគីបុរសដកលិង្គចេញមុនពេលចប់សព្វគ្រប់ក៏ដោយ

គេហៅថាចាក់ទឹកក្រៅពាងប៉ុន្តែសម្រាប់វិធីនេះមិនបានផល ១០០% នោះទេ ព្រោះទោះបីជាបែប
នេះក្ដីក៏អាចមានទឹកកាមចេញមកមុនពេលបុរសដល់ចំណុចកំពូលបន្តិចបន្តួចដែរ។

៣. អាចមានផ្ទៃពោះទោះបីជារួមភេទក្នុងពេលមានរដូវក្ដី

ស្ដាប់ទៅវាហាក់បីដូចជាមិនសមប៉ុន្តែនេះគឺជាការពិតតាមការស្រាវជ្រាវរបស់អ្នកជំនាញព្រោះ
គេបានអះអាងថាស្បែមរបស់មនុស្សប្រុសដែលខ្លាំងអាចរស់នៅក្នុងខ្លួននារីបានរហូតដល់ទៅឧ
ជាង ១ សប្ដាហ៍នេះហើយជាហេតុដែលបណ្ដាលឱ្យមានកូនដោយមិនដឹងខ្លួន។

៤. អាចមានផ្ទៃពោះទោះបីជាប្រើកាយវិការរួមភេទមួយណាក៏ដោយ

មានមនុស្សជាច្រើនបាននិយាយថាការូមភេទដោយឈរមិនអាចបណ្ដាលឱ្យមានផ្ទៃពោះនោះទេ
ប៉ុន្តែនេះគឺមិនពិតនោះទេ ការមានផ្ទៃពោះគឺអាចមានទៅបានដោយមិនគិតពីកាយវិការរួមភេទ
នោះទេ។

៥. មិនអាចមានផ្ទៃពោះនោះទេ ប្រសិនបើរួមភេទត្រឹមតាមមាត់

ការលេបទឹកកាមបុរស ឬការរួមភេទតាមមាត់មិនអាចបណ្ដាលឱ្យមានផ្ទៃពោះនោះទេ។

៦. ការផឹកស្រាមិនអាចធ្វើឱ្យសមត្ថភាពសិចកើនឡើងនោះទេ

មនុស្សជាច្រើនបានយល់ច្រលំចំពោះរឿងនេះប៉ុន្តែអ្នកជំនាញបានបកស្រាយហើយថាការផឹក
ស្រាមិនអាចបង្កើនសមត្ថភាពផ្លូវភេទនោះទេ។

៧. មិនអាចប្រើប្រាស់ស្បោងផ្លាស្ទិក ឬអ្វីៗផ្សេងជំនួស ស្រោមអនាម័យបាននោះទេ

មនុស្សមួយចំនួនគិតថាគេមិនហ៊ានទៅឧសថស្ថានដើម្បីទិញស្រោមអនាម័យព្រោះតែខ្មាស់គេ
ហើយសាកល្បងប្រើប្រាសថង់ផ្លាស្ទិកជំនួសទៅវិញ នេះមិនមែនជារឿងល្អនោះទេព្រោះវាមាន
គ្រោះថ្នាក់ ទាំងអាចមានកូនទាំងអាចបណ្ដាលឱ្យរលាកប្រដាប់ភេទ។

៨. ស្រោមអនាម័យមិនអាចយកមកលាងទឹកហើយប្រើម្ដងទៀតបាននោះទេ

នេះមិនមែនជារឿងលេងសើចនោះទេ វាជាការពិតដែលស្រោមអនាម័យមិនអាចប្រើប្រាស់បាន
២ ដងនោះទេ គួរណាតែធ្វើតាមការបង្កាប់នៅលើសំបកស្រោមដើម្បីសុខភាពផ្ទាល់ខ្លូន។

៩. ពងស្វាសបុរសមិនអាចផ្ទុះនោះទេប្រសិនបើមិនបានរួមសិច

វាហាក់ដូចជារឿងដែលគួរឱ្យចង់សើចនៅពេលដែលមនុស្សមួយចំនួនជឿថាពងស្វាសរបស់ខ្លួន
អាចនឹងផ្ទុះប្រសិនបើខ្លួនមិនបានរួមសិច តែគិតមិនបានគិតថាមុនពេលដែលគេរួមសិចលើកទី ១
គឺគេមិនបានរួមសិចមកច្រើនជាង ១០ ឆ្នាំមកហើយហេតុអ្វីមិនដែលឃើញផ្ទុះ? វាគ្រាន់តេជាពាក្យ
និយាយលេងសើចប៉ុណ្ណោះ៕

ដោយ៖ ផានិត
ប្រភពពី៖ Mademen 


Tags: lifestyle knowledge sex