CamNews

យល់ដឹង 

ប្រភេទអាហារដែល ល្អសម្រាប់សុខភាពភ្នែក

១-ការ៉ុត៖ ការ៉ុតត្រូវបាន ដឹងបានយ៉ាងយូរ ហើយថា ពួកវាគឺជាអាហារ សម្រាប់បំប៉នគ្រាប់ភ្នែក
ដោយសារតែ វាមានផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន។

២-ផ្លែបឺរ៖ ផ្លែបឺរ គឺជាប្រភេទ អាហារម្យ៉ាង ក្នុងចំណោមពពួក អាហារដែលសំបូរ ទៅដោយសារ
ជាតិបំប៉នជា ច្រើន ដូច្នេះ វាគ្មានអ្វីចម្លែកនោះទេ ដែលថា ពួកវាពិតជាមានភាព អស្ចារ្យចំពោះ
សុខភាពគ្រាប់ភ្នែក។ ពួកវា មាន ផ្ទុកនូវ សារជាតិ lutein ច្រើនជាងប្រភេទ ផ្លែឈើផ្សេងៗទៀត ។
សារជាតិ lutein គឺមានអត្ថប្រយោជន៍ ជាពិសេស ក្នុងការ ការពារនូវ ជំងឺឡើងបាយ និង ការមើល
ឃើញ ចុះអន់ខ្សោយ ។ ផ្លែបឺរ ក៏ជាប្រភពដ៏ល្អនៃ សារជាតិបំប៉ន ចាំបាច់ សម្រាប់ភ្នែកដទៃៗទៀត
រួមមានដូចជា ៖ វីតាមីនA , វីតាមីនC , វីតាមីន B6 , និង វីតាមីន E។

៣-ផ្កាខាត់ណាខៀវ ៖ ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein,
zeaxanthin និង sulforaphane ។

៤-ស៊ុត៖ ស៊ុតគឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់ សុខភាពមានដូចជា៖
វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន D និង cysteine ។

៥-ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ
នៃសារជាតិ វីតាមីន A, lutein និង zeaxathin ។

៦-ផ្លែប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារ
ជាតិបំប៉ន ពីរ ប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។

៧-គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយ
ប្រភេទ ដែល អាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់
គ្រាប់ភ្នែក ។

៨-ខ្ទឹមស៖ ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មាន
ដូចជា វីតាមីន C និង quercetin ។

៩-ត្រីសាម៉ុង៖ ត្រីសូម៉ុង គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍
យ៉ាងខ្លាំង ក្នុង ការ រក្សាការពារសុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក,
វីតាមីន D, វីតាមីន B6 , វីតាមីន B12 និង វីតាមីន A ៕

www.lookingtoday.com

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Type of food Good for eye health lifestyle knowledge health