CamNews

មិនគួរឲ្យជឿ 

សាហាវមែន! លោក​សង្ឃ​ល្មោភ​កាម​ម្នាក់ សម្លាប់​នារី​រកស៊ី​ផ្លូវភេទ ដោយ​ចោទ​ថា បម្រើ​សេវា​មិន​ល្អ

ក្រុងតូក្យូ៖ លោកសង្ឃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពី សម្លាប់នារីរកស៊ី ផ្លូវភេទម្នាក់ ដោយសារតែខឹងនាងបម្រើ សេវាមិនបានល្អ ។

ហេតុការណ៍នេះកើតឡើងនៅប្រទេសជប៉ុន ដោយប៉ូលិសបានរាយការណ៍ថា នារីរងគ្រោះមានអា យុ៣៧ឆ្នាំឈ្មោះ Miki Kuroda ត្រូវបានមិត្តភក្តិប្រទះឃើញដេកស្លាប់នៅក្នុងអាគារស្នាក់នៅ ហើយសាកសពនារីរង គ្រោះមានស្នាមវាយ និងចាក់ជាច្រើនកាំបិទផងដែរ ។

ជនសង្ស័យអាយុ២៩ឆ្នាំឈ្មោះ Yoshinori Kurumi គឺជាលោកសង្ឃកាន់ពុទ្ធសាសនានៅវត្ត Chokenji ហើយសមត្ថ កិច្ចបានរកឃើញថា លោកសង្ឃលោ្មភកាមម្នាក់នេះ បានខ្ទប់ដង្ហើមនារីរងគ្រោះឲ្យសន្លប់ មុននឹងសម្លាប់ ។

ហេតុការណ៍ដំបូងឲ្យដឹងថា នារីរងគ្រោះបានជួបជាមួយជនសង្ស័យពេលដែលនាង កំពុងរកស៊ីបម្រើសេវាផ្លូវភេទ ហើយក្រោយមក លោកសង្ឃជាជនសង្ស័យនេះ ក៏បានទាក់ទងនាងឲ្យបម្រើសិចដល់ខ្លួន ប៉ុន្តែបន្ទាប់ពីនោះ មកស្រាប់ តែនារីបម្រើផ្លូវភេទ ក៏ត្រូវបានចាក់ សម្លាប់យ៉ាងសាហាវ ។

លោកសង្ឃ Kurumi ជាជនដៃដល់បានសារភាពប្រាប់ប៉ូលិសថា គាត់សម្លាប់នារីរកស៊ីផ្លូវភេទនេះ ព្រោះតែនាងបម្រើ សេវាសិចមិនបានល្អឡើយ ហើយក្រោយពីចាក់សម្លាប់ជនរងគ្រោះរួច គេក៏បានយកកាំបិតបង្កហេតុទៅបោះចោលក្នុង សមុទ្រ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS