CamNews

តារា 

ជីវិតមនុស្សមិនទៀងមែនលោកអើយ! អ្នកថតរូបដ៏ល្បី បានទទួលមរណៈភាពហើយ ដោយសារ...

ភ្នំពេញ ៖ លោក ជា សុភា ដែលជាអតីត​អ្នក​រចនា​ទំព័រ​កាសែត​ខ្មែរ​ស្ថាបនា ព្រមទាំងជា​អតីត​និពន្ធ​នាយករង​កាសែតមួយរូប ហើយសព្វថ្ងៃនេះលោកគឺជាជាងថតរូបដ៏ល្បីល្បាយ ក៏បានទទួល​មរណៈភាព ដោយទុកឲ្យប្រពន្ធនៅពោះម៉ាយ ។

អ្នកថតរូបល្បីឈ្មោះមួយដួងនេះ ត្រូវបានគេដឹងថា ទទួលមរណភាពកាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ ដោយជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ ។



មុនពេលលាចាកលោកទៅដោយគ្មានថ្ងៃវិលត្រលប់មកវិញ លោក ជា សុភា ត្រូវបានគេដឹងថា លោកបានបន្សល់ទុកនៅស្នាដៃល្អៗជាច្រើនទៀត ទាំងក្នុងនិងក្រៅប្រទេសទៀតផង ។ 

​ដើម្បីចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់លោក ជា សុភា ដែល​ទទួលមរណៈភាព​ចោលប្រពន្ធនិងកូន សូមធ្វើការទាក់ទងតាមរយៈទូរសព្ទលេខ 098 99 49 49 ។ ជាចុងក្រោយ Camnews ក៏សូមធ្វើការរំលែកទុកពីចម្ងាយដល់គ្រួសារសពផងដែរ ៕



ដោយ ៖ គន្ធា


Tags: Local news Social news